ភ្នំពេញ៖ ក្រុមហ៊ុន ម៉ែនញ៉ូឡាយ (Manulife) សាខាទួលគោក ដែលមានទីតាំងស្ថិតនៅ ជាន់ផ្ទាល់ដី អគារ TK Central ផ្លូវលេខ ២៨៩, សង្កាត់បឹងកក់១ ខណ្ឌទួលគោក មានអ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ ។ បើយោងតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បញ្ជាក់ឲ្យដឹងកាលពីម្សិលមិញ។អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ 🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ
ក្រុមហ៊ុន ម៉ែនញ៉ូឡាយ (Manulife) សាខាទួលគោក ដែលមានទីតាំងស្ថិតនៅ ជាន់ផ្ទាល់ដី អគារ TK Central ផ្លូវលេខ ២៨៩, សង្កាត់បឹងកក់១ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។ (បុគ្គលិកដែលប៉ះពាល់ផ្ទាល់ និងប្រយោលត្រូវបានធ្វើតេស្ដនិងទទួលបានលទ្ធផល អវិជ្ជមាន និងត្រូវបានធ្វើចត្តាឡីស័ក។ ការិយាល័យ ក្រុមហ៊ុន ម៉ែនញ៉ូឡាយ បានបាញ់ថ្នាំ
សម្លាប់មេរោគរួចហើយ)អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
ដោយ ៖ សិលា