ខេត្តកំពង់ចាម៖ នៅព្រឹកម៉ោង ៧និង៣០នាទី ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២១នេះ កម្មកររោងចក្រវ៉ាឡុង ប្រហែល ៥០០នាក់បាននាំគ្នាធ្វើកូដកម្មបិទផ្លូវជាតិលេខ ៦ អា ត្រង់ចំណុច ម្តុំចំការចន្ទីស្គន់ ភូមិឈេីទាល ឃុំផ្តៅជុំស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា កម្មករនៅរោងចក្រវាឡុង មិនចូលធ្វើការ ដោយសារក្រុមហ៊ុនមិនមានវិធានការទប់ស្កាត់ជំងឺកូវីដ- ១៩ ដោយសារក្នុងរោងចក្រមានអ្នកវិជ្ជមានកូវីដ-១៩ទៅហើយ ។
កម្មករបានសំណូមពរអោយខាងរោងចក្រទទួលយកនូវល័ក្ខខ័ណ្ឌ ៣ចំណុចមាន៖
១.ឱ្យក្រុមហ៊ុន បាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ក្នុងរោងចក្រ
២.ក្រុមហ៊ុន អនុញ្ញាតឱ្យកម្មករ កម្មការិនីទាំងអស់បានធ្វើតេស្តយកសំណាក រកមេរោគកូវីដ-១៩
៣.ឱ្យក្រុមហ៊ុនឈប់សម្រាកការងាររយៈពេល១៤ថ្ងៃក្រោយពីធ្វើតេស្តរួច។
ប៉ុន្តែភាគីក្រុមហ៊ុនមិនទាន់ដោះស្រាយនៅឡេីយ។
គួរបញ្ជាក់ថា ការតវ៉ាបិទផ្លូវរបស់កម្មកររោងចក្រវ៉ាឡុងខាងលើនេះ បានបណ្តាលឲ្យមានការស្ទះផ្លូវជាខ្លាំង រហូតដល់ម៉ោង១០និង៥៩នាទីទើបកម្មករបំបែកជាដុំៗបើកផ្លូវវិញ ៕
ដោយ ៖ វណ្ណៈ