ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងកសិកម្ម៖​ កំណើនទីផ្សារក្រូចថ្លុង​កម្ពុជា​ រយៈពេល​៥ខែ​ មានជាង ២១.១១៨ តោន

ចែករំលែក៖

ភ្នំពេញ៖ បេីយោង​តាមការបញ្ជាក់ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានថ្លែង​ថា ចាប់ពីខែមករា ដល់ចុងខែឧសភានេះ​ ទីផ្សារក្រូចថ្លុងកម្ពុជា​ នៅបរទេស​ គឺមានកំណើនកេីនឡេីង។​ ខណៈ​ការនាំចេញក្រូចថ្លុងកម្ពុជា​ ទៅកាន់ទីផ្សារក្រៅប្រទេស គឺមានបរិមាណសរុបចំនួន ២១.១១៨ តោន ។

របាយការណ៍​ដដែល​ បន្តថា បើប្រៀបធៀបតួរលេខនៃការនាំចេញ នៅក្នុងអំឡុងពេលនេះទៅនឹងអំឡុងពេលដដែលកាលពីឆ្នាំ​២០២០ គឺឃើញថា មានការកើនឡើងរហូតដល់ទៅ ១១.២១៨ តោន។​ យ៉ាង​ណា​មិញ​ ក្រសួង​មិនបានលំអិតពីទីផ្សារនាំចេញក្រូចថ្លុង​ ដែលកម្ពុជាធ្វើបាននោះទេ ប៉ុន្តែកន្លងមកទីផ្សារក្រូចថ្លុងកម្ពុជាគឺមានទៅភូមា និង​ទៅថៃ ។

គួរជម្រាបថា​ ផ្លែក្រូចថ្លុង​ ក៏កំពុងតែមានទីផ្សារខ្ពស់ ដោយ​សារតែក្រូចផ្លុង គឺជាផ្លែឈើដែលមានប្រយោជន៍ចំពោះសុខភាពជាច្រើនមុខ​ មានដូចខាងក្រោម​៖

​ទី១. វា​នឹង​ជួយ​ឲ្យ​ក្រពះ និង​សួត​អ្នកមាន​សុខភាព​ល្អ ជាងនេះទៅទៀត​វា​នឹងធ្វើ​ឲ្យ​សួត​អ្នក​ល្អ ប៉ូវ​ឈាម ថែមទាំង​ជួយ​ជម្រះ​កាកសំណល់​ពី​ក្នុង​ពោះវៀន​ដោយ​បញ្ចេញ​តាម​ការបត់​ជើង​មក​ក្រៅ​វិញ​។​

ទី២.​ ​បើ​មាត់​អ្នក​តែងតែ​គ្មាន​រសជាតិ វា​ក៏​អាចជួយ​អ្នក​ឲ្យ​បរិភោគ​ឆ្ងាញ់​បានដែរ ម្យ៉ាងទៀត​វា​នឹង​ជួយ​ឲ្យ​ក្រពះ​អ្នកដំណើរ​ការល្អ ដោយ​ងាយស្រួល​រំលាយ​អាហារ​។​

ទី៣.​ ​វា​អាចជួយ​សារពាង្គកាយ​អ្នក​ឲ្យ​ស្រូបយក​សារធាតុ​ដែក និង​កាលស្យូម​បាន​លឿន ជាងនេះទៅទៀត​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ វា​នឹង​ការពារ​អ្នក​ឲ្យ​ចៀស​ផុតពី​ជំងឺ​ខ្វះ​ឈាម និង​ជួយ​ឲ្យ​កូន​ក្នុង​ផ្ទៃ​មាន​សុខ​ភាពល្អ និង​អាច​ជំនួយ​ដល់​ការលូតលាស់​របស់​កូន​បាន​។​

ទី៤.​ ​នៅពេលដែល​អ្នកមាន​ជំងឺ​លើស​ជាតិ​ស្ករ ដូចជា​ជំងឺ​ទឹកនោមផ្អែម អ្នក​ក៏​អាច​បរិភោគ​បានដែរ ព្រោះ​វា​នឹង​ជួយ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ខ្លួន​របស់​អ្នក​បាន​។​

ទី៥.​ ​បើ​សរសៃឈាម​ខួរក្បាល​អ្នក និង​ក្រលៀន​មិន​ស្រួល អ្នក​អាច​ពិសារ​វា​បាន វា​នឹង​ការពារ​ក្រលៀន និង​សរសៃឈាម​ខួរក្បាល​អ្នក​ឲ្យ​មាន​សុខ​ភាពល្អ​។​

ទី៦.​ ​បើ​ឈាម​អ្នកមាន​ខ្លាញ់ ឬ​មាន​កាឡូរី​ខ្ពស់ អ្នក​អាច​បរិភោគ​វា​បាន វា​នឹង​ជួយ​រំលាយ​ជាតិ​ខ្លាញ់ និង​កាឡូរី​ទាំងនោះ ព្រោះ​វា​មាន​វីតាមីន​C​។​

និងទី៧.​ ​វា​នឹង​ជួយ​ការពារ​អ្នក​ឲ្យ​ចៀស​ផុតពី​ជំងឺ​ដាច់​សរសៃឈាម​បាន ព្រោះ​នៅក្នុង​ក្រូចថ្លុង​មាន​សារធាតុ​ម្យ៉ាង​ដែល​អាចធ្វើ​ឲ្យ​ឈាម​អ្នក​មិន​ខាប់​ដែល​អាច​បណ្តាល​ឲ្យ​មាន​ជំងឺ​ដាច់​សរសៃឈាម​៕ដោយ​៖សហការី​

រូបភាព​៖ឯកសារ​

 


ចែករំលែក៖