ខេត្តព្រៃវែង៖ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឆ្លងចូលក្នុងសហគមន៍ អាជ្ញាធរខេត្តព្រៃវែង សម្រេចបិទផ្សារក្រុងព្រៃវែង បន្ទាប់ពីរកឃើញជាមាសនិងប្រពន្ធ មានវិជ្ជមានកូវីដ-១៩។ នេះបើយោងតាមប្រភព ពីមន្ទីរព័ត៌មានខេត្តព្រៃវែង។
ដោយបញ្ជាក់ថា, អាជ្ញាធរខេត្តព្រៃវែង សម្រេចបិទផ្សារក្រុងព្រៃវែង នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២១ បន្ទាប់ពីបានរកឃើញ លើបុរសមានឈ្មោះ ឡេង វាសនាអាយុ២៧ឆ្នាំ ដែលបានយកសំណាកពីព្រឹកមិញលទ្ធផលវិជ្ជមានកូវីដ-១៩ និងប្រពន្ធឈ្មោះ វង្ស ណារីនអាយុ២២ឆ្នាំនៅភូមិលេខ៨ មុខរបជាជាងមាស
នៅក្នុងផ្សារព្រៃវែង។
សូមជម្រាបជូនថា, រហូតដល់ម៉ោង១២ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៥៨៨នាក់ (ឆ្លងសហគមន៌: ៥៦៨នាំចូល: ២០) និងមានជាសះស្បេីយ ៤១៥នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ២៨៨២៥នាក់ និងចំនួនជាសះស្បេីយសរុបកេីន ២១៣១៥នាក់ និង ស្លាប់ថ្មី ៧នាក់ សរុបស្លាប់ ២០៣នាក់ ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ហេីយ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយដែរ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 1148564 ស្មេីនឹង 68366 ក្នុង១លាន នាក់។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115៕
ដោយ៖សុខ ខេមរា