ខេត្តព្រៃវែង៖ អភិបាលខេត្តព្រៃវែងបានចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសពលោកស្រី ឡាញ់ យឹម ប្រជាពលរដ្ឋរស់នៅភូមិក្រចាបទី៣ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្ត្តព្រៃវែង បានស្លាប់នៅថ្ងៃទី២៩ ខែឧសភា ក្នុងជន្មាយុ ៦៩ឆ្នាំ ដោយសារជំងឺកូវីដ-១៩។
រដ្ឋបាលខេត្តព្រៃវែង បានបន្តរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៨នាក់ផ្សេងទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកពាមជរ ចំនួន៣នាក់ ស្រុកព្រះស្តេច ចំនួន៤នាក់ ស្រុកស្វាយអន្ទរ ចំនួន២នាក់ (ស្លាប់ម្នាក់)។
ប្រវត្តិធ្វើដំណើរ និងឈ្មោះជាមួយកន្លែងស្នាក់នៅរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង៨នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកពួកគេនិមួយៗ។
រដ្ឋបាលខេត្តអំពាវនាវ សូមបងប្អូនប្រជាពលដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងតាមការណែនាំរបស់ក្រសួងសុខាភិបាលផ្សេងៗ៕
ដោយ៖សូរិយា