លោក Thomas Frank បាននិយាយទាំងទឹកភ្នែកបន្ទាប់ពីបានដឹកនាំក្រុមBrentford ឈានទៅលេងនៅក្របខ័ណ្ឌកំពូលអង់គ្លេស Premier League ជាលើកដំបូងដោយយកឈ្នះ Swansea City ក្នុងលទ្ធផល ២-០ នៅវគ្គផ្តាច់ព្រ័ត្រនៃវគ្គជម្រុះពានរង្វាន់ Championship វគ្គPlay off កាលពីថ្ងៃទី២៩ ខែឧសភា។
បាល់ពិន័យ១១ម៉ែត្រដែលស៊ុតដោយកីឡាករ Ivan Toney បានធ្វើឱ្យក្រុមរបស់លោក Frank ឈានទៅរកការនាំមុខ១គ្រាប់នៅនាទីទី១០ និង១គ្រាប់ទៀតរកបានដោយកីឡាករ Emiliano Marcondes នៅនាទីទី២០។ ក្រុម Brentford បានលេងក្នុងកម្រិតខ្ពស់បំផុតជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៤៦-១៩៤៧ ដោយយកឈ្នះក្រុម Swansea ដែលមានគ្នា១០នាក់ ដោយសារកីឡាករម្នាក់បានកាតក្រហមនៅនាទីទី៦៥។
លោក Frank បាននិយាយថា “ជាការពិតខ្ញុំពិតជារំជួលចិត្តខ្លាំងណាស់។ខ្ញុំស្រក់ទឹកភ្នែកហើយក៏មានកីឡាករ និងបុគ្គលិកជាច្រើនផងដែរព្រោះវាធំណាស់ជាពិសេសវិធីដែលយើងបានធ្វើ។ បន្ទាប់មកយើងមានការឈប់សម្រាក១០ថ្ងៃតិចជាងការវាយបកវិញនិងដោយសារ Covid-19 ។ យើងទៅប្រកួតចំនួន២១លើកមិនដែលចាញ់ ហើយឈរនៅលើកំពូលនៃលីគបន្ទាប់មកជាការខកខានតិចតួចហើយយើងឈានទៅប្រកួតចុងក្រោយជាមួយក្រុម Swansea ដ៏ល្អហើយយើងដឹងថាមានអ្វីអាចកើតឡើងវាមិនគួរឱ្យជឿ”។
ក្រុម Brentford បានរងបរាជ័យក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតជម្រុះអង់គ្លេស Championship កាលពីរដូវកាលមុនដោយចាញ់ក្រុម Fulham ដែលបានទទួលជ័យជម្នះ ២-១ បន្ទាប់ពីម៉ោងបន្ថែម។ប៉ុន្តែភាពឈឺចាប់របស់ពួកគេទៅកាន់ទីក្រុង Wembley បានប្រែទៅជារីករាយខណៈដែលពួកគេបានភ្លក់រសជាតិជោគជ័យដែលធានាថាពួកគេនឹងក្លាយជាក្លិបទី៥០ ដែលនឹងលេងនៅក្នុងក្របខ័ណ្ឌ Premier League ។
ក្តីសង្ឃឹមរបស់ Swansea ក្នុងការឡើងទៅលេងនៅលីគកំពូលអង់គ្លេស បានបាត់បង់ ខណៈដែលពួកគេមិនបានព្យាយាមធ្វើបានល្អបំផុតនៅឯកីឡដ្ឋាន Wembley ហើយបានលេងតែ១០នាក់បន្ទាប់ពីការបណ្តេញចេញដ៏ចម្រូងចម្រាសរបស់កីឡាករ Jay Fulton ចំពោះកំហុសដែលកើតឡើងលើកីឡាករ Mathias Jensen ធ្វើឲ្យអាជ្ញាកណ្តាលផ្តល់កាតក្រហមតែម្តង ។
គួរបញ្ជាក់ថា ក្រុម Brentford គឺជាក្រុមទី៣ ដែលបានឡើងទៅលេងនៅក្របខ័ណ្ឌអង់គ្លេស Premier League នៅរដូវកាលក្រោយ បន្ទាប់ពីការប្រកួតវគ្គ Play off ក្នុងក្របខ័ណ្ឌ Championship នៅរដូវកាលនេះ។ ក្រុម២ដែលបានឡើងទៅលេងនៅក្របខ័ណ្ឌ Premier League ដោយស្វ័យប្រវត្តិនោះគឺក្រុម Norwich City និងក្រុម Watford ដែលក្រុមទាំង២នេះធ្វើបានល្អទទួលបានចំណាត់ថ្នាក់លេខ១ និងលេខ២ នៅChampionship រដូវកាលនេះ ៕
ដោយ៖ភារៈ (រូបភាព ៖ BBC Sport)