ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តតាកែវ បន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៣៣នាក់ទៀត នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១

ចែករំលែក៖

ខេត្តតាកែវ៖ អាជ្ញាធរខេត្តតាកែវ បន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៣៣នាក់ទៀត នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។ នេះបើយោងតាម លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តតាកែវ រាយការណ៍ជូនលោកអភិបាលនៃគណៈអភិបាលខេត្តតាកែវនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១។ដោយបញ្ជាក់ថា, ស្តីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣៣នាក់ ស្រី ១៨នាក់។ តបតាមកម្មវត្ថុ ខាងលើ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មានកិត្តិយសសូមគោរពជម្រាបជូន លោក អភិបាល នៃគណៈអភិបាលខេត្តតាកែវ មេត្តាគោរពជូនជ្រាបដ៏ខ្ពង់ខ្ពស់ថា៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ គិតត្រឹមម៉ោង២១៖០០នាទី ក្រុមគ្រូពេទ្យ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣៣នាក់ ស្រី ១៨នាក់ ដែលមានរាយនាមតាមតារាងខាងក្រោម៖
បច្ចុប្បន្នអាជ្ញាធរនិងក្រុមគ្រូពេទ្យកំពុងចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធជាមួយបុគ្គលទាំង ៣៣នាក់ខាងលើ បន្ថែមទៀត។

សេចក្ដីដូចបានគោរពជម្រាបជូនខាងលើ សូម លោក អភិបាលនៃគណៈអភិបាលខេត្តតាកែវ មេត្តាគោរពជូនជ្រាបជារបាយការណ៍ដ៏ខ្ពង់ខ្ពស់។
សូម មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖