ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ឈ្មោះ ញឹម ឡា ភេទស្រី អាយុ ២៨ឆ្នាំ អញ្ជើញទៅផ្តល់សំណាក !

ចែករំលែក៖

ខេត្តស្វាយរៀង៖ បើយោងតាមផេកផ្លូវការរបស់ រដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ឱ្យដឹងថា រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩
👉🏻ឈ្មោះ ញឹម ឡា ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរបុគ្គលិកមណ្ឌលសុខភាពត្នោត រស់នៅភូមិបុណ្យ ឃុំត្នោត ស្រុកកំពង់រោទិ៍
📍មណ្ឌលសុខភាពត្នោត គិតចាប់ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩ (#COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែលនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។ សូមអរគុណ!

ដោយ ៖ សិលា


ចែករំលែក៖