ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ម្នាក់បុគ្គលិកផ្នែក ឥណទានធនាគារ អេស៊ីលីដា សាខាស្រុកកំពង់រោទិ៍ គិតចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃទី៣០ខែឧសភាឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ម្នាក់បុគ្គលិកផ្នែក ឥណទានធនាគារ អេស៊ីលីដា សាខាស្រុកកំពង់រោទិ៍ គិតចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩​​ (#COVID-19)។

រដ្ឋបាលខេត្តបញ្ជាក់ទៀតថាដោយជំងឺកូវីដ-១៩ម្នាក់ ឈ្មោះ មឿន សុវ៉ាន់ឌី ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិត្រោក ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ បុគ្គលិកផ្នែក ឥណទានធនាគារ អេស៊ីលីដា សាខាស្រុកកំពង់រោទិ៍ ដោយគិតចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១។

សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ-១៩​​ (#COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែលនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖