ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តព្រះសីហនុ៖ បញ្ចប់ជាមណ្ឌលចត្តាឡីស័ក សណ្ឋាគារ កាស៉ីណូហ្គោបូ អ៉ីស្ត ,​ ខណៈ​ផ្អាកដំណើរការអាជីវកម្មភោជនីយដ្ឋាន កៅឡោជីវ និងដាក់ជាមណ្ឌលចត្តាឡីស័ក១៤ថ្ងៃ​ ជាបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេចស្តីពី ការបញ្ចប់ជាមណ្ឌលចត្តាឡីស័កចំពោះសណ្ឋាគារ កាស៉ីណូហ្គោបូ អ៉ីស្ត ដែលមានទីតាំងស្ថិតនៅវិថីលំហែព្រះភូមិន្ទ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជាមួយគ្នានេះអាជ្ញាធរខេត្តព្រះសីហនុ ក៏បានសម្រេចផ្អាកជាបណ្តោះអាសន្នដំណើរការអាជីវកម្មភោជនីយដ្ឋាន កៅឡោជីវ ស្ថិតនៅក្នុងតំបន់អូត្រេះ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងដាក់ជាមណ្ឌលចត្តាឡីស័ក រយៈពេល១៤ថ្ងៃ។

ដោយឡែកចំពោះការសម្រេចផ្អាកជាបណ្តោះអាន្ននេះ ធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ជំងឺកូវីដ១៩ កុំឱ្យរីករាលដាលដល់បុគ្គលិកដទៃទៀត៕

សូមអានព័ត៌មានលម្អិតនៅក្នុងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុដូចខាងក្រោម

ដោយ៖សហការី


ចែករំលែក៖