ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃចន្ទទី៣១ ខែឧសភា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានរួមអមដំណេីរ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និង លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម អញ្ជេីញចុះជួបសំណេះសំណាល និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ លោក សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប និងលោកស្រី ចែកជូនដល់ប្រជាពលរដ្ឋចំនួន ១.៥០០គ្រួសាររស់នៅឃុំកោះសំរោង ស្រុកកំពង់សៀម ។
កម្មវិធីនេះប្រព្រឹត្តទៅនៅបរិវេណវត្តឥន្ទកោសី (វត្តកោះជ្រូក) ស្ថិតក្នុងភូមិទី៤ ឃុំកោះសំរោង ស្រុកកំពង់សៀម ដោយមានការអញ្ចេីញចូលរួមពីសំណាក់ លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលស្រុក និងសមាជិកសមាជិការ
ជាច្រេីនរូបផ្សេងទៀត ។
ឆ្លៀតក្នុងឱកាសនោះដែរបន្ទាប់លោកឧត្តមសេនីយ៍ស្នងការ ក៏បានបន្ដចុះពិនិត្យមើលស្ថានភាពប៉ុស្តិ៍នគរបាលរដ្ឋបាលកោះសំរោងដែលមានសភាពចាស់ទ្រុឌទ្រោម និងពិនិត្យមេីលស្ថានភាពទីតាំងដែលត្រូវត្រៀមនឹងធ្វេីការសាងសង់ក្នុងពេលឆាប់ៗនេះ ដេីម្បីសម្រួលឲ្យមានលក្ខណៈសមស្រប ក្នុងការបំពេញការងារប្រចាំថ្ងៃ ដែលគម្រោងសាងសង់នេះជាអំណោយរបស់ក្រសួងមហាផ្ទៃ ។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ស្នងការ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិនូវថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនឧបត្ថមជូនដល់មន្ត្រីនគរបាលប៉ុស្តិ៍កោះសំរោងផងដែរ ៕
ដោយ ៖ វណ្ណៈ