ភ្នំពេញ៖ ក្រុមការងារស្ត្រី នៃមូលដ្ឋានខណ្ឌដូនពេញ ដឹកនាំដោយលោកស្រី ហេង សុខគង់ ភរិយាលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលដូនពេញ និងលោកស្រី នូ ថាវរី អភិបាលរងខណ្ឌដូនពេញ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ បានបន្តនាំយកអំណោយមនុស្សធម៌សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់ប្រជាពលរដ្ឋកំពង់ធ្វើចត្តាឡីស័ក មានចំនួន៦គ្រួសារទៀតរស់នៅក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ។នាឱកាសនោះ លោកស្រី ហេង សុខគង់ ភរិយាលោកអភិបាលខណ្ឌដូនពេញ និងលោកស្រី នូ ថាវរី អភិបាលរងខណ្ឌ ក៏បានណែនាំផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានរបស់ក្រសួងសុខាភិបាល និងអនុវត្ត៣កុំ និង៣ការពារ ដោយហេតុថា យើងមិនបានដឹងនរណាម្នាក់មានជំងឺកូវីដ-១៩ នោះទេ។
ដូច្នេះយើងត្រូវចូលរួមទប់ស្កាត់ទាំងអស់គ្នា ដើម្បីកាត់ផ្តាច់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈឲ្យបានជោគជ័យ៕ដោយ៖ស តារា