ខេត្តឧត្តរមានជ័យ ៖ នារីពេញក្រមុំម្នាក់មិនដឹងជាមានរឿងហេតុអីមានគំនិតខ្លីបានធ្វើអត្តឃាតបញ្ចប់ជីវិតដោយវិធីចង.កស្លាប់ចោលឪពុកម្តាយ បងប្អូនទាំងវ័យនៅក្មេងខ្ចី។
ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិអូរគគីរ កណ្ដាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នឿន ធា ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។
ក្រុមគ្រួសាររបស់នាងបាននិយាយថា ជារៀងរាល់ថ្ងៃជនរងគ្រោះតែងទៅមើលគោនៅវាលស្រែជាមួយក្មេងៗក្នុងភូមិជាធម្មតា។
តែនៅល្ងាចថ្ងៃកើតហេតុមិនឃើញមកផ្ទះដូចសព្វដង ក៏នាំគ្នាដើររក។ លុះដល់ម៉ោង៧និង១៥នាទីយប់ស្រាប់តែ ប្រទះឃើញនាងក្លាយជាសាកសពចងកស្លាប់នៅនឹងដើមស្វាយក្រោយផ្ទះដោយយកខ្សែគោ ពណ៌ ស ប្រវែងមួយម៉ែត្រកន្លះ ចងទៅនឹងដើមស្វាយកម្ពស់បីម៉ែត្រ។
តាមការឆ្លើយបំភ្លឺរបស់ក្រុមគ្រួសារប្រាប់សមត្ថកិច្ចជំនាញថា ជនរងគ្រោះមិនដែលមានជម្លោះក្នុងគ្រួសារ ឬមានការស្តីបន្ទោសពីឪពុកម្តាយឡើយ។ដោយហេតុនេះហើយទើបក្រុមគ្រួសារមិនអស់ចិត្តអំពីមរណភាពនេះ។
យ៉ាងណាសមត្ថកិច្ចជំនាញដែលចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យលើសាកសពបានអះអាងថាជនរងគ្រោះពិតជាធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនប្រាកដមែន ដោយមូលហេតុមានវិបត្តិផ្លូវចិត្តអ្វីមួយ។
បន្ទាប់មកសមត្ថកិច្ចជំនាញបានប្រគល់សពនារីរងគ្រោះទៅឲ្យក្រុមគ្រួសារដដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ប្រាថ្នា