ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់តូចចិត្តប្រពន្ធមិនឱ្យផឹកស្រាគិតខ្លីចង.កសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលពីសំណាក់អ្នកភូមិក៏ដូចជាក្រុមគ្រួសារបន្ទាប់ពីប្រទះឃើញបុរសជាប្ដីបានចង.កសម្លាប់ខ្លួនក្រោមដើមប្រេងខ្យល់ខាងក្រោយផ្ទះកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៣១ខែឧសភាឆ្នាំ២០២១ស្ថិតនៅចំណុចក្នុងភូមិរោងដំរី ឃុំស្វាយចេក ស្រុករំដួល។

យោងតាមសមត្ថកិច្ចនគរបាលស្រុកឲ្យដឹងថាបុរសខាងលើមានឈ្មោះ ម៉ែន ថាន អាយុ៥៤ឆ្នាំមុខរបរកសិកររស់នៅភូមិឃុំកើតហេតុខាងលើ។

បើតាមស្ត្រីជាប្រពន្ធបានរៀបរាប់ទាំងទឹកភ្នែកថាមិនគួរឡើយប្ដីរបស់គាត់គិតខ្លីបែបនេះសោះ ខណៈគ្រាន់តែស្ដីបន្ទោសបន្តិចបន្តួចដោយមិនឲ្យផឹកស្រាច្រើនពេកនិងជួយគិតគូរធ្វើការងារផ្ទះសម្បែងផង ប៉ុន្តែមិនដឹងយ៉ាងម៉េចស្រាប់តែដើរទៅខាងក្រោយផ្ទះយកក្រមាចង.កនឹងដើមប្រេងខ្យល់បង្កការភ្ញាក់ផ្អើលតែម្ដង។

សមត្ថកិច្ចនគរបាលស្រុកបានបញ្ជាក់ថាបន្ទាប់ពីទទួលព័ត៌មានភ្លាមសមត្ថកិច្ចបានសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យពេទ្យបានចុះមកពិនិត្យសពដោយសន្និដ្ឋានថាពិតជាស្លាប់ដោយករណីចង.កប្រាកដមែនមិនមានអ្វីដែលសំគាល់ថាជារឿងឃាតកម្មនោះទេ។

ក្រោយមកសពបុរសខាងលើសមត្ថកិច្ចបានប្រគល់ឱ្យ
ក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

ដោយ៖ យឹម សុថាន


ចែករំលែក៖