ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូទាំងបំពានភ្លេីងស្តុបត្រូវបានរថយន្តបុកកៀបជាប់ខាងក្រោមរថយន្តបណ្តាលឱ្យរងការខូចខាតសំណាងរបួសស្រាល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៦និង៤០នាទីព្រឹកថ្ងៃ អង្គារ ទី ០១ ខែ មិថុនា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយមហាវិថី សហព័ន្ធរុស្សុី ភូមិ ក្បាលដំរី២ សង្កាត់ កាកាប២ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០២០ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1S-7220 ធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្សុីទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនខណៈមកដល់ដល់ចំណុចស្តុបមុខព្រលានយន្តហោះម៉ូតូមិនគោរពភ្លើងស្តុបឃើញស្តុបក្រហមហើយនៅតែបន្តទៅមុខទៀតស្រាប់តែមានរថយន្តម៉ាសស្តាពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AR-1559 រថយន្តរបស់ក្រុមហ៊ុន (Cambodia-AirWay) បើកចេញពីក្នុងព្រលានមកឆ្លងផ្លូវក៏ជ្រុលទៅបុកម៉ូតូចូលក្រោមរថយន្តបណ្តាលឲ្យរងការខូចខាតបន្តិចបន្តួចតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុឲ្យធ្វើការដោះស្រាយគ្នា ហើយខាងភាគីរថយន្តបានទារសំណងទៅខាងភាគីម៉ូតូតែខាងភាគីម៉ូតូមិនមានលទ្ធភាពក៏ខាងរថយន្តសុខចិត្តស្មើគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕
ដោយ៖ សុខា សែនជ័យ