ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តតាកែវ៖ ក្រោយរកឃើញអ្នកជំងឺកូវីដ-១៩​ ឆ្លងថ្មី​ ចំនួន​ ៥០នាក់​ បានបង្ហាញអត្តសញ្ញាណ

ចែករំលែក៖

ខេត្ត​តាកែវ​៖ បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសបង្ហាញពីអត្តសញ្ញាណអ្នកកើតជំងឺកូវីដ-១៩ ចំនួន៥០នាក់ ដែលទើបរកឃើញឆ្លងថ្មីបន្ថែមទៀត ក្នុងនោះភាគច្រើនជាអាជីវករផ្សារ។

នៅក្នុង​សេចក្ដីជូនដំណឹងខាងលេីនេះ រដ្ឋបាលខេត្ត ក៏បានអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ-១៩ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាក នៅរៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជាមួយគ្នានេះ​ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ នៅវេលាម៉ោង៨និង០០នាទី​ អភិបាលក្រុងដូនកែវ លោក កង អាណាន់ បានដឹកនាំក្រុមការងារចុះបិទមន្ទីរសម្រាកព្យាបាល និងសម្ភព សោ សុខុម ស្ថិតនៅភូមិឡូរី សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។

បច្ចុប្បន្ន​ក្រុមគ្រូពេទ្យ រួមនិងក្រុមការងារ ចុះមកហ៊ុំមពទ្ធ័បិទ ដើម្បីនាំយកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកកើតជំងឺម្នាក់ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងភូមិ តាង៉ិល ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ។គួរបញ្ជាក់ថា​ អ្នកជំងឺដែលស្លាប់នោះមានឈ្មោះ វង្ស សាមឿន ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅភូមិ-ឃុំ​ ខាងលេីនេះ​៕ដោយ​៖សហការី​


ចែករំលែក៖