ព័ត៌មានទាន់ហេតុការណ៍៖

ជំនាញអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន២នាក់បញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តកំពង់ចាម ៖​ ក្រោមការយកចិត្តទុកដាក់ដឹកនាំបញ្ជាចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម កម្លាំងជំនាញកងរាជអាវុធហត្ថ ចំនួន០៦នាក់  រថយន្ត០១គ្រឿង ម៉ូតូចំនួន០២គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ចុះបង្រ្កាបបទល្មើសគ្រឿងញៀន នៅវេលាម៉ោង ១៨.៣០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ក្រោម(វិធានញុះញង់)ជាក់ស្ដែង ។

លោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានអោយដឹងថា ករណីនេះជំនាញបានឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់មាន ៖

១/ឈ្មោះ ធឿន លីហេង ហៅ ប៊ឹម ភេទ​ប្រុស​ អាយុ២៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិទី២ សង្កាត់វាលវង់  ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

២.ឈ្មោះ ម៉ាត់ អារ៉ាហ្វិន ហៅ ហ្វី ភេទ ប្រុស អាយុ២២ឆ្នាំរស់នៅភូមិរកាលើ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម នៅចំណុចភូមិព្រែកដើមចាន់ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

និងដកហូតវត្ថុតាងរួមមាន៖

-ម្សៅក្រាមពណ៌សថ្លាចំនួន០២កញ្ចប់ (ទម្ងន់០.៧០ក្រាម)

-ទូរស័ព្ទដៃចំនួន០២គ្រឿង(ម៉ាកអាយហ្វូនហ្វាយ)

-សម្ភារៈប្រើប្រាស់និងថងប្លាស្ទិកវេចខ្ចប់គ្រឿងញៀនមួយចំនួន។

 បច្ចុប្បន្នបានបញ្ជូនខ្លួនជនសង្ស័យមក កងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖