ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌច្បារអំពៅលោកចេង មុនីរ៉ា ចែកថវិកា និងអង្ករដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ  បានជួបសំណេះសំណាលនិងចែកអំណោយដល់កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌជាង៥០នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ៣០គីឡូក្រាម ថវិកា ៥ម៉ឺនរៀល ។

     ក្នុងពិធីនេះលោកអភិបាលខណ្ឌបានកោតសរសើរដល់កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌដែលបានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការងារពង្រឹងសន្តិសុខ  ចុះរៀបចំសណ្តាប់ធ្នាប់  សម្អាតបរិស្ថាន អនាម័យ សម្រួលចរាចរ  និងចូលរួមសហការអនុវត្តច្បាប់ចរាចរ ត្រួតពិនិត្យអាវុធជាតិផ្ទុះ 

     ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានជំរុញអោយកម្លាំង សណ្តាប់ធ្នាប់ខណ្ឌត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ  បន្តអនុវត្តការងារពង្រឹងសន្តិសុខ  ចុះរៀបចំសណ្តាប់ធ្នាប់  បរិស្ថានអនាម័យ ឱ្យប្រសើរឡើងថែមទៀត  ជាពិសេសក្នុងពេលដែលជំងឺកូវីដ-១៩ កំពុងតែគំរាម កំហែងសុខភាពប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ   ដូច្នេះសូមឱ្យកម្លាំងសណ្តាប់ធ្នាប់ខណ្ឌត្រូវចូលរួមសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌ និងកម្លាំងនគរបាលខណ្ឌ  ការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមគោលដៅនិងផ្លាស់ប្តូវេនគ្នាប្រចាំការ ជាពិសេសហាមដាច់ខាតពាក់ព័ន្ធនិងគ្រឿងញៀន បើមានកម្លាំងណាម្នាក់ជាប់ពាក់ព័ន្ធជាមួយគ្រឿងញៀនហើយមិនអត់ឱនឱ្យជាដាច់ខាត ៕

ដោយ៖ សណ្តោស


ចែករំលែក៖