ព័ត៌មានទាន់ហេតុការណ៍៖

ហាងកាហ្វេ Mobile Coffee ដែលមានទីតាំងស្ថិតនៅផ្លូវ៤៥០ កែងផ្លូវ១៣៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន មានអ្នកជំងឺកូវីដ-១៩​​ បានទៅអង្គុយផឹកកាហ្វេ នៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា,
ហាងកាហ្វេ Mobile Coffee ដែលមានទីតាំងស្ថិតនៅផ្លូវ៤៥០ កែងផ្លូវ១៣៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន មានអ្នកជំងឺកូវីដ-១៩​​ បានទៅអង្គុយផឹកកាហ្វេ នៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, 🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ហាងកាហ្វេ Mobile Coffee ដែលមានទីតាំងស្ថិតនៅផ្លូវ៤៥០ កែងផ្លូវ១៣៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ចាប់ពីថ្ងៃទី ២៦ ខែឧសភា​ ដល់ថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២១។
​មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩​​ បានទៅអង្គុយផឹកកាហ្វេ នៅទីតាំងខាងលើនេះ ហើយបុគ្គលិក ៤ នាក់ ធ្វើការនៅទីតាំងខាងលើនេះមិនទាន់បានទៅយកសំណាកនៅឡើយទេ គិតត្រឹមព្រឹកថ្ងៃទី ២ ខែមិថុនា។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

ដោយ ៖ សិលា


ចែករំលែក៖