ខេត្តរនតគិរី ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង ស្ថិតនៅក្នុងភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី ត្រូវបានអគ្គិភ័យឆាបឆេះលេបត្របាក់អស់ទាំងស្រុង និងខូចខាតសម្ភារអស់មួយចំនួនធំ ប៉ុន្តែមិនបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស ឬផ្ទះអ្នកជិតខាងនោះទេ។ហេតុការណ៍នេះបានកើតឡើងនារសៀលវេលាម៉ោង ០២និង១៥នាទី ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះ អុឹម សំអ៊ុន ភេទស្រី អាយុ ៨៦ឆ្នាំ ជនជាតិខ្មែរ រស់នៅ៣នាក់ម្ដាយកូន។
សមត្ថកិច្ចបានបញ្ជាក់ថាផ្ដើមមានអគ្គិភ័យឆាបឆេះនេះ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង) បណ្ដាលឱ្យមានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅតែម្តង។
ស្របពេលកម្លាំងប៉ុស្ដិ៍ឡាមិញ បានសហការជាមួយកម្លាំងអធិការស្រុក ធ្វើការពន្លត់ និងប្រើប្រាស់ឡានទឹកអស់ចំនួន២គ្រឿង ចុះជួយអន្ដរាគមន៍បាញ់ពន្លត់ ជាអកុសលផ្ទះត្រូវបានអគ្គិភ័យលេបត្របាក់អស់បាត់ទៅហើយ ដោយសារភ្លើងឆេះខ្លាំងពេក។
សមត្ថកិច្ចបញ្ជាក់ទៀតថាសម្ភារដែលខូចខាតរួមមាន៖
– ទូរដាក់សម្លៀកបំពាក់ ឈើ ចំនួន០២
– ទូរទឹកកក ចំនួន០១
– គ្រែដេក ចំនួន០៣
– ខ្សែដៃផ្លាកទីនទំងន់ ៧ជី១ខ្សែ
– ជញ្ជៀនផ្លាកទីនទំងន់ ១.៧ជី១វង់
– ទូរស័ព្ទចំនួន ០១គ្រឿង
– លុយចំនួន ៤០មុឺន និងលុយដុលា្លរ ចំនួន២០០ដុល្លារ
– ខូចខាតឆេះរថយន្តយីឌុប អស់ ២០% និងសម្ភារប្រើប្រាស់នៅក្នុងផ្ទះមួយចំនួនទៀតផងដែរ៕
ដោយ ៖ ស សម