ព័ត៌មានទាន់ហេតុការណ៍៖

យោធិនយោធភូមិភាគពិសេសទទួលបានអាវភ្លៀង របស់សម្តេចតេជោ សម្រាប់ប្រើប្រាស់ក្នុងរដូវវស្សា

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ នេះ ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស និងលោកមេបញ្ជាការរង នាយសេនាធិការ បានអញ្ជើញចែកអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់នាយ-ពលទាហាន ចំណុះទីបញ្ជាការយោធភូមិភាគពិសេស សម្រាប់ប្រើប្រាស់ក្នុងរដូវភ្លៀង។

ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី បានលើកឡើងក្នុងនាម មេបញ្ជាការយោធ ភូមិភាគពិសេស ជួសមុខឱ្យ នាយ-ពលទាហានទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដ៏ខ្ពង់ខ្ពស់បំផុត ចំពោះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់កងទ័ព នៅរដូវវស្សាមាន អាវភ្លៀង និងរដូវរងាមានអាវរងាជារៀងរាល់ឆ្នាំដល់យោធភូមិភាគពិសេស និងសូមជូនពរ  សម្ដេចតេជោ និងសម្ដេច កិតិ្តព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រា បុត្រី និងចៅប្រុស ចៅស្រី ជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបជូនថា អង្គភាពចំណុះយោធភូមិភាគពិសេសទាំងអស់ទទួលអំណោយដ៏ថ្លៃថ្លា មានអាវភ្លៀង សរុបចំនួន២.៣៧៦អាវ៕

ដោយ ៖ សូរិយា


ចែករំលែក៖