កីឡាករវាយតឺន្នីសលំដាប់លេខ៦ពិភពលោក Alexander Zverev បានឈានដល់ជុំទី៣នៃពានរង្វាន់ French Open ជាមួយនឹងជ័យជម្នះ ៧-៦ (៧-៤) ៦-៣ ៧-៦ (៧-១) លើកីឡាករ Roman Safiullin ក្នុងវគ្គជម្រុះជុំទី២។
Zverev មានវ័យ២៤ឆ្នាំធ្វើមិនបានល្អបដោយបង្កើតកំហុសទ្វេដងចំនួន១០ដង ប៉ុន្តែបានធ្វើល្អឡើងវិញនៅសិតបន្ទាប់ ដើម្បីយកឈ្នះគូប្រកួតឈានដល់វគ្គបន្ទាប់។ កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះ បានស្ថិតនៅក្រោមសម្ពាធ ប៉ុន្តែបានរក្សាយ៉ាងរឹងមាំនៅពេលដែលរូបគាត់ពង្រឹងស្មារតីប្រកួតឡើងវិញក្នុងជុំទី២។
Zverev មិនដែលឆ្លងកាត់វគ្គ ១/៤ ផ្តាច់ព្រ័ត្រនៅឯទីលាន Roland Garros ទេ ប៉ុន្តែបានឈានដល់វគ្គនេះជាមួយកីឡាករឆ្នើមៗដូចជាRafael Nadal, Novak Djokovic និង Roger Federer ក្នុងការចាប់ឆ្នោតរបស់គាត់។
គាត់បានបើកយុទ្ធនាការរបស់គាត់នៅទីក្រុងប៉ារីសដោយប្រកួតចំនួន២ប្រកួតជាមួយក្រុមជម្រុះ ហើយគាត់បានចាញ់ពីរប្រកួតទល់នឹងOscar Otte ក្នុងជុំទី១ ហើយបាន Safiullin ដែលមានចំណាត់ថ្នាក់លេខ១៨២នៅលើពិភពលោក។
កីឡាករ Zverev អាចជួបជាមួយកីឡាករសញ្ជាតិន័រវេស Casper Ruud ក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្របន្ទាប់ពី បានយកឈ្នះកីឡាករប៉ូឡូញ KamilMajchrzak ក្នុងលទ្ធផល ៦-៣ ៦-២ ៦-៤ ។ ចំណែកកីឡាករលំដាប់ទី១១របស់អេស្ប៉ាញ Roberto Bautista Agut បានរងបរាជ័យយ៉ាងរន្ធត់ក្រោមស្នាដៃកីឡាករជម្រើសជាតិស្វ៊ីស Henri Laaksonen ដោយលទ្ធផល ៦-៣ ២-៦ ៦-៣ ៦-២ ៕ដោយ ៖ ភារៈ