ភ្នំពេញ៖ ក្នុងឆ្នាំ២០១៩ ពិភពលោករបស់យើងបានបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតប្រមាណ ៣៦.៥ ពាន់លានតោន ដោយក្នុងនោះ ប្រទេសកម្ពុជា បានចូលរួមបញេ្ចញឧស្ម័ននេះប្រមាណ ១៥.៥ លានតោន។ នេះបើយោងទៅតាមអត្ថបទស្រាវជ្រាវមួយដែលផ្សព្វផ្សាយ ដោយអង្គការ FFI ។ មិនតែប៉ុណ្ណោះ អង្គការ FFI បានបញ្ជាក់ទៀតថា ជាទូទៅ ប្រជាពលរដ្ឋម្នាក់ៗបញ្ចេញឧស្ម័ន កាបូនិចប្រហែល ១តោន ។
អង្គការ FFI បានបន្តថា ប៉ុន្តែសារធាតុកាបូនឌីអុកស៊ីត ឫ កាបូនិច ទាំងនេះ គឺវាត្រូវបានស្រូបយក ដោយវាលស្មៅសមុទ្រ ខ្លះ ដោយសារតែ ស្មៅសមុទ្រវា អាចស្រូបយកនិងផ្ទុកឧស្ម័នកាបូនឌីអុកស៊ីត (CO2) រហូតដល់ទៅ២ដង ហើយព្រៃកោងកាងវិញអាចស្រូបយកនិងផ្ទុកឧស្ម័ននេះរហូតដល់៣ទៅ៤ បើប្រៀបធៀបទៅនឹងព្រៃឈើដីគោក។
អង្គការមួយនេះ អះអាងបន្ថែមថា ប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរទាំងនេះ គឺជាដំណោះ ស្រាយធម្មជាតិសម្រាប់បំរែបំរួលអាកាសធាតុ។ ចំណែកវាលស្មៅសមុទ្រវិញ អាចស្ទុកឧស្ម័នកាបូនិចសរីរាង្គចំនួន ៨៣ លានតោន រីឯព្រៃកោងកាង អាចស្ទុកឧស្ម័នសរីរាង្គនេះបាន ៦.៤ ពាន់លានតោនឯណ្ណោះ។
ទន្ទឹមនឹងនេះ អង្គការ FFI ថា ប្រព័ន្ធអេកូឡូស៊ីទាំងនេះធ្វើដូចនេះបានដោយទាញយក ឧស្ម័នកាបូនិចក្នុងបរិមាណយ៉ាងច្រើនពីបរិយាកាស ហើយស្ទុកទុកក្នុងដី។ ឧស្ម័នកាបូនិចសរីរាង្គដែលត្រូវបានស្ទុកទុកក្នុងដីល្បាប់នៃប្រព័ន្ធអេកូឡូស៊ីនេះ ត្រូវបានគេស្គាល់ថាជា “ប្លូកាបូន” អញ្ជឹង គួរនាំគ្នាចូលរួមធ្វើការដើម្បីអភិរក្សព្រៃ កោងកាង និងវាលស្មៅសមុទ្រ ដោយ បញ្ឈប់ការកាប់បំផ្លាញព្រៃ កោងកាង ហើយចូលនិយាយថា “ទេ” ចំពោះការបូមខ្សាច់ និងសកម្មភាពផ្សេងៗទៀត ដែលអាចធ្វើអោយមានការប្រែប្រួលរចនសម្ព័ន្ធរាងកាយនៃប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរទាំងនេះ៕
ដោយ៖សហការី
រូបថត៖អង្គការ FFI