ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បញ្ជាក់ឲ្យដឹងថា, យានដ្ឋាន អាំ សុត្ថារី (ហៅ តូ) ដែលមានទីតាំងស្ថិតនៅផ្លូវអាងទឹក ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មានអ្នកជំងឺកូវីដ-១៩ ជាជាងរថយន្ត ធ្វើការនៅទីតាំងខាងលើនេះ។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, 🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានយករថយន្តទៅជួសជុល ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ យាន្តដ្ឋាន អាំ សុត្ថារី (ហៅ តូ) ដែលមានទីតាំងស្ថិតនៅផ្លូវអាងទឹក ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ចាប់ពីថ្ងៃទី ២៧ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២១។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ ជាជាងរថយន្ត ធ្វើការនៅទីតាំងខាងលើនេះ ហើយបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយបុគ្គលិកផ្សេងទៀតជាច្រើននាក់។ អ្នកប៉ះពាល់ទាំងអស់ មិនទាន់បានទៅយកសំណាកនៅឡើយទេ គិតត្រឹមរសៀលថ្ងៃទី ៣ មិថុនានេះ។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
ដោយ ៖ សិលា