ព័ត៌មានទាន់ហេតុការណ៍៖

អុីស្រាអែលចាប់ខ្លួនមេបញ្ជាការជាន់ខ្ពស់ក្រុមហាម៉ាស់

ចែករំលែក៖

កម្លាំងទាហានអុីស្រាអែលបានបើកការវាយប្រហារទៅលើទីតាំងនៅតំបន់ជេរូសាឡឹមខាងលិច ហើយចាប់ខ្លួនមេទ័ពជាន់ខ្ពស់របស់ក្រុមហាម៉ាស់ គឺលោក Jamal Tawil ។
កម្លាំងការពារដែនអាកាសអុីស្រាអែល IDF បានប្រកាសឱ្យដឹងថា កម្លាំងពិសេស Duvdevan របស់ប្រទេសអុីស្រាអែល និងកម្លាំងសន្តិសុខ Shin Bet បានបើកការវាយប្រហារទៅលើទីក្រុង Ramallah នាថ្ងៃទី២ខែមិថុនា ហើយបានចាប់ខ្លួនមេទ័ពជាន់ខ្ពស់របស់ក្រុមហាម៉ាស់ម្នាក់។
កម្លាំង IDF បានឱ្យដឹងទៀតថា «លោក Jamal Tawil ជាមន្ត្រីជាន់ខ្ពស់របស់កម្លាំងទាហានហាម៉ាស់ ទទួលបន្ទុកធ្វើសកម្មភាពនៅតំបន់ភាគខាងលិចជេរូសាឡឹម។ ពេលថ្មីៗនេះ លោក Jamal Tawil បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពវាយប្រហាររបស់ក្រុមហាម៉ាស់ទៅលើប្រទេសអុីស្រាអែល។
មេទ័ព Jamal Tawil ត្រូវកម្លាំងទាហានអុីស្រាអែលចាប់ខ្លួននៅក្នុងយុទ្ធនាការដាក់គំនាប់ទៅលើក្រុមហាម៉ាស់ ។ មុនពេលវាយប្រហារគ្នាកើតឡើងនៅហ្គាហ្សា អុីស្រាអែល បានចាប់ខ្លួនក្រុមបាតុករជាច្រើនជាជនជាតិប៉ាឡេស្ទីន។
នៅពេលនេះដែរក្រុមហាម៉ាស់ បានថ្កោលទោសយ៉ាងខ្លាំងដល់ការចាប់ខ្លួនមេទ័ព Jamal Tawil ដោយបញ្ជាក់ថា ការចាប់ខ្លួននោះមិនអាចរារាំងសកម្មភាពរបស់ក្រុមហាម៉ាស់នោះឡើយ។
មេទ័ព Jamal Tawil ត្រូវបានកម្លាំងទាហានអុីស្រាអែលចាប់ឃុំខ្លួនជាច្រើនលើក ដោយចោទប្រកាន់ពីបទឡើងគម្រោងវាយប្រហារគ្រាប់បែកជាច្រើនលើកនៅក្នុងប្រទេសអុីស្រាអែលពីឆ្នាំ ២០០០ដល់ឆ្នាំ២០០៤ ។
នៅថ្ងៃទី១០ខែឧសភា អុីស្រាអែលនឹងក្រុមហាម៉ាស់បានវាយប្រហារគ្នា បណ្តាលឲ្យក្រុមហាម៉ាស់ ២៣២នាក់ស្លាប់ និងរបួសជាង ១៩០០នាក់៕ដោយ៖ធីរីណា

រូបភាព៖ Reuters


ចែករំលែក៖