ខេត្តកណ្តាល៖ រដ្ឋបាលខេត្ត សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋនៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលកំពុងធ្វើការតវ៉ាបិទផ្លូវជាតិលេខ៥១ ត្រង់ចំណុចដីរដ្ឋ (ដីចំការបារាំង) ឱ្យបានជ្រាបថា ដីចម្ការបារាំង ជាដីរដ្ឋ ដែលរាជរដ្ឋាភិបាលគ្រោងរៀបចំ មួយផ្នែក សម្រាប់ប្រើប្រាស់ជាប្រយោជន៍វិស័យការពារជាតិ និងមួយ ផ្នែកទៀត ប្រើប្រាស់សម្រាប់វិស័យបរិស្ថាន ជាទីតាំងសម្រាប់ទុកដាក់សំរាម និងសំណល់រឹងចុងក្រោយកម្រិត តំបន់ (Regional Landfil)។ ទន្ទឹមនេះ ក្រុមការងារគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ កំពុង ខិតខំសិក្សា ស្រាវជ្រាវ ដើម្បីឈានដល់ការដោះស្រាយ គោលនយោបាយជូនបងប្អូនប្រជាពលរដ្ឋ ដែលបាន អាស្រ័យផលពិតប្រាកដ ក្នុងរង្វង់ដីចំការបារាំងទំហំប្រមាណ ២៨០ ហិកតា ស្ថិតនៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
រដ្ឋបាលខេត្ត ស្នើដល់បងប្អូនប្រជាពលរដ្ឋ បើកផ្លូវឱ្យមានការធ្វើចរាចរណ៍ជាធម្មតាឡើងវិញ និងសូម មានការអត់ធ្មត់ ចូលរួមការសម្របសម្រួលដោះស្រាយ ជាមួយអាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារគណៈកម្មការ អន្តរក្រសួងដោះស្រាយផលប៉ះពាល់។ ករណីមិនគោរពតាមការណែនាំនេះ អាជ្ញាធរមានសមត្ថកិច្ច នឹងចាត់ វិធានការតាមផ្លូវច្បាប់ជាធរមាន ។
អាស្រ័យហេតុនេះ សូម ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធ មេត្តាជ្រាប និងចូលរួមសហការឱ្យមានប្រសិទ្ធិភាពខ្ពស់៕
ដោយ៖ សិលា