ក្រុងប៉ោយប៉ែត៖ រដ្ឋបាលក្រុងប៉ោយប៉ែត សូមជម្រាបជូនដំណឹងដល់សាធារណជន បងប្អូនកម្មករ កម្មការិនី និងបុគ្គលិកដែល បម្រើការងារក្នុងតំបន់សេដ្ឋកិច្ចពិសេសអូរនាង ស្ថិតនៅភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មេត្តាជ្រាបថា កាលពីថ្ងៃទី២ និងថ្ងៃទី៣ ខែ មិថុនា ឆ្នាំ២០២១ អាជ្ញាធ រួមជាមួយមន្ត្រីជំនាញសុខាភិបាលបានរក ឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន ១៣នាក់ ស្រី០៥នាក់ ដែលបម្រើការងារនៅរោងចក្រ ស្ថិតក្នុងតំបន់សេដ្ឋកិច្ច ពិសេសអូរនាង នៅក្នុងភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ដើម្បីទប់ស្កាត់ការរីករាលដាលបន្តទៀត នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះ អាជ្ញាធរ រួមជាមួយក្រុមគ្រូពេទ្យ នឹងចុះទៅធ្វើការយកសំណាកអ្នកដែលមានការជាប់ពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ខាងលើ ដូចនេះ រដ្ឋបាលក្រុង ប៉ោយបើក សូមធ្វើការណែនាំដូចខាងក្រោម៖
១. អ្នកដែលមានការពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១២០នាក់ សូមមកធ្វើការយក សំណាកឱ្យបានគ្រប់គ្នា
២. អ្នកដែលមានពាក់ព័ន្ធផ្ទាល់ និងប្រយោល សូមចូលរួមសហការជាមួយអាជ្ញាធរ និងក្រុមគ្រូពេទ្យក្នុងការយក សំណាកឱ្យបានល្អប្រសើរ
៣. ចំពោះកម្មករ កម្មការិនី និងបុគ្គលិកដែលពុំមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ខាងលើ សូមធ្វើការ បំពេញការងារជាប្រក្រតី កុំមានការជ្រួលប្របល់ ដើម្បីទុកពេលឱ្យអាជ្ញាធរ និងក្រុមគ្រូពេទ្យធ្វើការបំពេញ ភារកិច្ចដោយរលូន និងមានប្រសិទ្ធភាព។
រដ្ឋបាលក្រុងប៉ោយប៉ែត មានក្តីសង្ឃឹមជឿជាក់ថា បងប្អូនកម្មករ កម្មការនី និងបុគ្គលិកដែលបម្រើការងារក្នុង តំបន់សេដ្ឋកិច្ចពិសេសអូរនាង និងអ្នកដែលមានការប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ខាងលើ ចូលរួមសហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩បន្តទៀត ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបន្តអនុវត្តនូវវិធានការ ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួនជាដាច់ខាត៕
ដោយ ៖ សិលា