ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌា៖ អ្នកជំងឺកូវីដ-១៩ ត្រូវពាក់បំពង់អុកស៊ីហ្សែនទៅធ្វើការ បានរងការថ្កោលទោសយ៉ាងខ្លាំង

ចែករំលែក៖

រៀងរ៉ាវប្លែកៗ តែងតែកើតឡើងនៅក្នុងប្រទេសឥណ្ឌា ក្នុងពេលកំពុងឆ្លងរាលដាលជំងឺកូវីដ-១៩កាន់តែខ្លាំង ។ កន្លងមករដ្ឋាភិបាលឥណ្ឌាហាមប្រាម ជួបជុំគ្នា អនុវត្តច្បាប់គម្លាតសង្គម តែគូស្នេហ៍មួយគូបានជួលយន្តហោះឡើងទៅរៀបការលើអាកាសគេចពីច្បាប់។ ពលរដ្ឋខ្លះមានអបិយជំនឿហួសហេតុ ដោយផឹកទឹកនោមគោ យកលាមកគោលាយទឹកនោមមកងូត ដេកក្រាបឲ្យគោដើរជាន់ជាដើម…។
នៅពេលនេះដែរ អ្នកជំងឺកូវីដត្រូវដាក់អុកស៊ីហ្សែន អូសបំពង់អុកសុីហ្សែនទៅធ្វើការ បង្កឲ្យមានការថ្កោលទោសយ៉ាងខ្លាំង។ អ្នកគ្រប់គ្រងសាខាធនាគារជាតិ Punjab ក្នុងទីក្រុង Bokaro រដ្ឋ Jharkhand ប្រទេសឥណ្ឌា បានបង្ហាញខ្លួននៅកន្លែងធ្វើការ ពេលកំពុងពាក់របាំងខ្យល់អុកស៊ីហ្សែន ដៃអូសបំពង់អុកសីុហ្សែន។
ឃ្លីបវីដេអូដែលបានបង្ហោះលើបណ្តាញសង្គម បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឃើញលោក Arvind Kumar អ្នកគ្រប់គ្រងសាខាធនាគារជាតិ Punjab នៅទីក្រុង Bokaro រដ្ឋ Jharkhand បង្ហាញវត្តមាននៅក្នុងធនាគារពេលកំពុងដាក់អុកស៊ីហ្សែននៅឡើយ។ លោក Arvind Kumar បានលើកឡើងថា គាត់មិនទទួលបានការអនុញ្ញាតឲ្យសម្រាកព្យាបាលជំងឺនោះឡើយ ខណៈដែលជំងឺកំពុងតែមានភាពប្រសើរឡើងវិញបន្តិចម្តងៗហើយនោះ។
ក្រោយហេតុការណ៍ខាងលើ ធនាគារ Punjab ទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីមហាជន ខណៈដែលកូវីដ-១៩ បានឆ្លងរាលដាលរាប់សែននាក់ និងរាប់រាប់ពាន់នាក់ក្នុងមួយថ្ងៃ។ ដោយមិនទទួលបានការអនុញ្ញាតឲ្យសម្រាកលោក Kumar ក៏បានដាក់លិខិតលាឈប់ពីតំណែង ប៉ុន្តែត្រូវបានបដិសេធ ដោយសារតែលោកស្ថិតនៅក្នុងការស្រាវជ្រាវពាក់ព័ន្ធនិឹងបំណុល៕

ដោយ៖ធីរីណា(រូបភាព៖ Livehindustan)


ចែករំលែក៖