ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តកំពង់ចាម បន្តករណីរកឃើញវិជ្ជមានកូវីដ-១៩ចំនួន៤៨នាក់ !

ចែករំលែក៖

ខេត្តកំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាម បន្តករណីរកឃើញវិជ្ជមានកូវីដ១៩ចំនួន៤៨នាក់ក្នុងនោះស្រុកព្រៃឈរ២២នាក់ស្រុកចំកាលើ០២នាក់ស្រុកបាធាយ០១នាក់ស្រុកជើងព្រៃ២៣នាក់និងករណីជាសះស្បើយ៨១នាក់ក្នុងថ្ងៃទី៣មិថុនាឆ្នាំ២០២១។ រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយស សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាមបងប្អូនកម្មករ-កម្មការីនីក្នុងស្រុកជើងព្រៃ ស្រុកព្រៃឈរ និងសាធារណៈជនទាំងអស់ អំពីករណីរកឃើញ វិជ្ជមានកូវីដ-១៩ ចំនួន ៤៨នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តយកសំណាកលើកម្មករ កម្មការិនី និងអ្នកសង្ស័យ ចំនួន៥៨៣នាក់ ទទួលបានលទ្ធផលតេស្ករហ័សកូវីដ-១៩ វិជ្ជមានកូវីដ-១៩ ចំនួន៤៨នាក់។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បញ្ជូនអ្នកជំងឺទាំង ៤៧នាក់ មកសម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល នឹងអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត។
រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥ ក្នុងករណីមានបញ្ហា សុខភាពដូចជា ក្អកមានស្លេស ក្ដៅខ្លួនលើសពី៣៧អង្សារ ពិបាកដកដង្ហើម ឈឺ ក តិចតួច។

ដោយឡែក ករណីជាសះស្បើយក្នុងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ មានចំនួន ៨១នាក់ (បូកយោង ចំនួន៤២៨នាក់) អ្នកកំពុងសម្រាកព្យាបាល ចំនួន៥៦៦នាក់។ អ្នកជំងឺទាំង៨១នាក់ ត្រូវបានព្យាបាលជាសះ ស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២លើក និងត្រូវបានអនុញ្ញាតឱ្យចេញ ពីមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិ- ប្រជាពលរដ្ឋររស់នៅក្នុងខេត្តកំពង់ចាម ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការ ឃុំខាងលើ និងបងប្អូន “ ៣កុំ ៣ការពារ “ និងត្រូវកែប្រែ ទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឹងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និង សហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕

ដោយ ៖ សិលា


ចែករំលែក៖