ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម ៖ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែមិថុនា នៅភាគខាងជើង រួមមានខេត្ត Thanh Hoa និង Nghe An អាចមានភ្លៀងធ្លាក់រួមជាមួយខ្យល់ខ្លាំង និងផ្គររន្ទះ

ចែករំលែក៖

ប្រទេសវៀតណាម៖ នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំវៀតណាម សូមជម្រាបជូននិស្សិត សិក្ខាកាមយោធា-នគរបាល និងប្រជាពលរដ្ឋខ្មែរកំពុងសិក្សា ឬស្នាក់នៅវៀតណាម មេត្តាជ្រាបថា យោងគេហទំព័រនៃវិទ្យុផ្សាយសម្លេងប្រជាជនទីក្រុងហូជីមិញ (VOH) ចេញផ្សាយថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែមិថុនា នៅភាគខាងជើង រួមមានខេត្ត Thanh Hoa និង Nghe An អាចមានភ្លៀងធ្លាក់រួមជាមួយខ្យល់ខ្លាំង និងផ្គររន្ទះ។ នៅភាគខាងជើង នឹងមានភ្លៀងធ្លាក់ខ្លាំង ពិសេសនៅតាមតំបន់ភ្នំមានភ្លៀងធ្លាក់កំរិតពី ៨០មម ទៅ១៥០មម ក្នុង រយៈពេល២៤ ម៉ោង និងកន្លែងខ្លះទៀតមានកម្រិតលើសពី១៥០មម ក្នុងរយៈពេល២៤ ម៉ោង។ តំបន់ហាណូយមានភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង រួមជាមួយផ្គររន្ទះ។សេចក្តីដូចបានជម្រាបជូន សូមនិស្សិត សិក្ខាកាមយោធា-នគរបាល និងប្រជាពលរដ្ឋខ្មែរ កំពុងមានវត្តមានវៀតណាម ពិសេសភាគខាងជើង មេត្តាជ្រាបជាព័ត៌មាន និងសូមថែរក្សាសុវត្តិភាព។
ឆ្លៀតក្នុងឱកាសនេះ ស្ថានទូតសូមរំលឹកនិស្សិត សិក្ខាកាមយោធា-នគរបាល និងប្រជា ពលរដ្ឋខ្មែរកំពុងសិក្សា ឬស្នាក់នៅវៀតណាម មេត្តាបន្តប្រុងប្រយ័ត្នខ្ពស់ក្នុងការថែរក្សាសុខភាពឱ្យ បានល្អ ដោយរក្សាអនាម័យ លាងដៃជាមួយសាប៊ូ ឬថ្នាំសម្លាប់មេរោគ ពាក់ម៉ាស់នៅទីសាធរណៈ រក្សាគម្លាតសុវត្តិភាព ជៀសវាងការជួបជុំមនុស្សច្រើន និងអនុវត្តតាមវិធានការសុខាភិបាល ដើម្បីរួម គ្នាទប់ស្កាត់កុំឱ្យឆ្លងជំងឺកូវីដ-១៩ ដ៏កាចសាហាវ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖