ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌមានជ័យ ចុះល្បាតឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយសារធាតុញៀនក្រាមពណ៌សថ្លាចំនួន២១កញ្ចប់ថង់តូច !

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមអង្គភាពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់លើ page ផ្លូវការយ៉ាងដូច្នេះថា, នៅថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៣និង៣០នាទីរំលងអធ្រាត្រ កម្លាំងល្បាត នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល​ស្ទឹងមានជ័យទី១ បានចុះល្បាតក្នុងភូមិសាស្រ្ត សង្កាត់ស្ទឹងមានជ័យ១ មកដល់ចំនុច​ ​ ផ្លូវបេតុង ភូមិ មានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ (ចំណុចកើតហេតុ) ឃើញជនសង្ស័យឈ្មោះម៉ាន់ ឌឹម ចាន់ធី កំពុងធ្វើដំណើរដោយមានការសង្ស័យបានហៅធ្វើការត្រួតពិនិត្យក៏ប្រទះឃើញមានក្រាមសរថ្លាចំនួន២១កញ្ចាប់ថង់តូចដែលជនសង្ស័យ​ទុកក្នុងហោប៉ៅខាងស្តាំក៏ឃាត់ខ្លួនជនសង្ស័យឈ្មោះ ឌឹម ចន្ធី ​យកមកធ្វើការសាកសួរនៅប៉ុស្ដិ៏នគរបាលរដ្ឋាបាលស្ទឹងមានជ័យទី១ ជនសង្ស័យ ឈ្មោះ ឌឹម ចន្ធីភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ​ មិនពិតប្រាកដ (ឃាត់ខ្លួនមានសារធាតុញៀន)។

សមត្ថកិច្ចបានបញ្ជាក់ថា, វត្ថុតាង និងសម្ភារៈចាប់យករួមមានក្រាមពណ៌សថ្លាចំនួន២១កញ្ចប់ថង់តូច​ ទូរសព្ទ័ចាស់១គ្រឿង​ ម៉ូតូ ១គ្រឿង ម៉ាក Scoopy ស្លាកលេខភ្នំពេញ 1HA 4192។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ឌឹម ចន្ធី កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់​ ៕

ដោយ៖ សិលា


ចែករំលែក៖