ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣៩នាក់ នៅថ្ងៃទី៣ ខែមិថុនា និង មានករណីជាសះស្បើយចំនួន ២១៦នាក់ នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២១

ចែករំលែក៖

ខេត្តកណ្តាល៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់បងបប្អូនប្រជាពលរដ្ឋ និង សាធារណៈជនឲ្យបានជ្រាបថា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ មានករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន២១៦នាក់ និងយោងតាមលទ្ធផលតេស្ដរហ័ស(Rapid Test) និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា(IPC) នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ដែលជាករណីឆ្លងនៅក្នុង ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ២០២១ និងពលករវិលត្រឡប់មកពីប្រទេសថៃ លើបុរស ស្រ្តីជនជាតិខ្មែរ ចំនួន៣៩នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ ដូចមានរាយនាមខាងក្រោមតាមតារាង ៖រដ្ឋបាលខេត្ត សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន ដែលបានប៉ះពាល់ ដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ទាំង៣៩នាក់ខាងលើ សូមរួសរាន់ធ្វើចតាឡីស័កតាមផ្ទះ ក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតី ដូចជា ឡើងកម្ដៅលើសពី៣៧អង្សាសេ ក្អក កណ្ដាស់ ហៀរសំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម…។ល។ ត្រូវប្រញ៉ាប់ទំនាក់ទំនងទៅក្រុម ឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ឬមន្ទីរពេទ្យខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាពឃុំ សង្កាត់ និងអាជ្ញាធរ មូលដ្ឋាន តាមរយៈទូរស័ព្ទលេខ០១២ ៧២៤០៤២ / ០១២ ៩៤៨៧៧៩។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន មេត្តាជ្រាប
ជាព័ត៌មាន និងបន្តចូលរួមអនុវត្តតាមវិធានការ ៣ការពារ ៣កុំ” ជាដាច់ខាត៕

ដោយ ៖ សិលា


ចែករំលែក៖