លោក Joan Laporta ប្រធានក្លិប Barcelona បានឱ្យដឹងថា លោក Ronald Koeman នឹងនៅតែជាគ្រូបង្វឹករបស់ក្រុម Barcelona នៅរដូវកាលក្រោយបន្ទាប់ពីក្លិបបានយល់ព្រមគោរពកិច្ចសន្យារបស់គាត់។
សារព័ត៌មានរ៉យទ័របានផ្សាយកាលពីថ្ងៃម្សិលមិញថា លោក Koeman ដែលត្រូវបានតែងតាំងក្នុងកិច្ចសន្យា២ឆ្នាំកាលពីខែសីហាមុនដោយលោក JosepMaria Bartomeu បានដឹកនាំ Barcelona ទទួលបានជ័យជំនះក្នុងពានរង្វាន់ Copa del Rey ក្នុងរដូវកាលដំបូងរបស់គាត់។ ប៉ុន្តែក្រុម Barcelona បានរងបរាជ័យយ៉ាងអាម៉ាស់ ៥-២ ទល់នឹងក្រុម Paris St Germain ក្នុងវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League និងបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ដ៏ខកចិត្តនៅ La Liga ដែលធ្វើឱ្យមានការរំពឹងទុកថាក្លិបកំពុងស្វែងអ្នកជំនួស។
កាលពីខែមុនលោក Laporta បាននិយាយថា “រដូវកាលមួយបានមកដល់ទីបញ្ចប់ ហើយបានបដិសេធមិនគាំទ្រគ្រូបង្វឹកជាសាធារណៈដោយនិយាយថាក្លិបត្រូវការពេលវេលាបន្ថែមទៀតដើម្បីវិភាគនៅរដូវកាលក្រោយ។ ប៉ុន្តែលោកបានធ្វើឲ្យភាពមិនប្រាកដប្រជា នៅពេលក្លិបបានយល់ព្រមផ្តល់សច្ចាប័នដល់អនាគតគ្រូបង្វឹករូបនេះបន្ទាប់ពីការប្រជុំក្រុមប្រឹក្សា។
លោក Laporta បានប្រាប់សន្និសីទសារព័ត៌មានថា “បន្ទាប់ពីរយៈពេលនៃការឆ្លុះបញ្ចាំងដែលយើងបានស្នើសុំកាលពីរដូវកាលមុន យើងបានសំរេចចិត្តអនុញ្ញាតឱ្យ Ronald Koeman បន្តក្រោមលក្ខខណ្ឌនៃកិច្ចសន្យាបច្ចុប្បន្នរបស់គាត់។ យើងពេញចិត្តនឹងរបៀបដែលការសន្ទនា វាជាការសំខាន់ណាស់ដែលយើងមានរយៈពេលនេះដើម្បីស្គាល់គ្នា ហើយយើងបាននិយាយដោយស្មោះត្រង់ជាមួយគ្នាទៅវិញទៅមក”។
លោក Laporta ដែលត្រូវបានគេបោះឆ្នោតជ្រើសរើសជាប្រធានក្លិបBarcelona ជាលើកទី២កាលពីខែមីនាបានបន្ថែមថា លោក Koeman ត្រូវបានលើកទឹកចិត្តសម្រាប់រដូវកាលក្រោយ ប៉ុន្តែក៏បាននិយាយថាគាត់នឹងរំពឹងបន្ថែមទៀតពីគ្រូបង្វឹក និងក្រុមរបស់គាត់។
សូមបញ្ជាក់ថា ក្រុម Barcelona បានចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Sergio Aguero ក្នុងការផ្ទេរដោយឥតគិតថ្លៃបន្ទាប់ពីគាត់បានចាកចេញពីក្រុម Manchester City។ ក្លិបក៏បានពង្រឹងតំបន់ការពារផងដែរ តាមរយៈការនាំយកខ្សែការពារអេស្ប៉ាញ Eric Garcia មកកាន់ក្លិបបន្ទាប់ពីមានរឿងអាស្រូវជាមួយ Manchester City និងបានចុះកិច្ចសន្យានាំយកខ្សែការពារស្តាំសញ្ជាតិប្រេស៊ីល Emerson ពីក្លិប Real Betis ផងដែរ ៕ដោយ ៖ ភារៈ