ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំ អាចនឹងចូលរួមប្រកួតប្រជែងតំណែងប្រធានរដ្ឋសភា

ចែករំលែក៖

បច្ចុប្បន្នកៅអីប្រធានរដ្ឋសភាអាមេរិក ដែលជាតំណែងមានឥទ្ធិពលធំទីបីនៅអាមេរិកដែលគ្រប់គ្រងដោយលោកស្រី Nancy Pelosi ដែលត្រូវបានបោះឆ្នោតតែងតាំងជាថ្មីកាលពីខែមករាឆ្នាំ២០២១ ហើយនេះជាអាណត្តិចុងក្រោយបង្អស់របស់លោកស្រី ។
អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ នៅថ្ងៃទី៤ខែមិថុនា(ពេលវេលាអាមេរិក) បានលើកឡើងថា លោកអាចនឹងប្រកួតប្រជែងតំណែងប្រធានរដ្ឋសភានៅឆ្នាំ២០២២។ លោកត្រាំលើកឡើងទៅកាន់អ្នកដឹកនាំកម្មវិធី Wayne Allyn Root ថា នេះក៏ជារឿងល្អដែរ។
គំនិតប្រជែងតំណែងប្រធានរដ្ឋសភាត្រូវបានទីប្រឹក្សារបស់លោកត្រាំ លោក Steve Bannon លើកឡើងជាថ្មី ។ ចាប់តាំងពីបរាជ័យនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០ លោកត្រាំបានលើកឡើងនៅក្នុងសេចក្តីប្រកាសស្តីពីអនាគតរបស់លោក ដោយបានលើកឡើងជាច្រើនលើកពីការបន្តឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី ក្នុងការបោះឆ្នោតឆ្នាំ២០២៤។
នៅក្នុងព្រឹត្តិការណ៍ដែលពាក់ព័ន្ធនោះដែរ ក្រុមហ៊ុនហ្វេសប៊ុកបានប្រកាសបន្តបិទគណនីរបស់លោកត្រាំបន្ថែម២ឆ្នាំទៀត ។ នៅពេលនះដែរ លោកត្រាំក៏បានព្រមានថា នឹងមិនមានពិធីជប់លៀងណាមួយតាមសំណើរវាងលោកត្រាំ នឹងគ្រួសារម្ចាស់ក្រុមហ៊ុនហ្វេសប៊ុកលោក Mark Zuckerberg នោះឡើយ៕

ដោយ៖ធីរីណា(រូបភាព៖ TTXVN)


ចែករំលែក៖