ព័ត៌មានទាន់ហេតុការណ៍៖

Nmecha ជួយឲ្យអាល្លឺម៉ង់ឈ្នះជើងឯកយូរ៉ូអាយុក្រោម២១ឆ្នាំ

ចែករំលែក៖

   កីឡាករ Lukas Nmecha របស់ក្រុម Manchester City បានរកគ្រាប់បាល់១គ្រាប់នៅតង់ទី២ នាទីទី៤៩ ជួយឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់ផ្តួលព័រទុយហ្គាល់ឈ្នះពានរង្វាន់ទ្វីបអឺរ៉ុប(យូរ៉ូ) អាយុក្រោម២១ឆ្នាំជាលើកទីក្នុងការប្រកួតផ្តាច់ព្រ័ត្រកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ មិថុនា

Nmecha ដែលបានចំណាយពេលកាលពីរដូវកាលឆ្នាំ២០២០-២០២១ ក្នុងការខ្ចីជើងនៅ Anderlecht បានស៊ុតបាល់បញ្ចូលទី១គ្រាប់ បន្ទាប់ពីការបញ្ជូនបាល់យ៉ាងល្អរបស់កីឡាករ Ridle Baku

ខ្សែប្រយុទ្ធ Nmecha ដែលមានដើមកំណើតនៅទីក្រុង Hamburg ដែលត្រូវបានលេងនៅក្លិបយុវជននៅប្រទេសអង់គ្លេស និងលេងឲ្យអង់គ្លេសក្នុងកម្រិតអាយុក្រោម២១ឆ្នាំមុនពេលផ្លាស់ទៅប្រទេសអាឡឺម៉ង់នៅឆ្នាំ២០១៩ បានបញ្ចប់ការប្រកួតក្នុងនាមជាអ្នករកគ្រាប់បាល់នាំមុខ។ អាជីពរបស់កីឡាករវ័យ២ឆ្នាំរូបនេះធ្លាប់លេងដោយខ្ចីជើងនៅក្រុម Preston, Middlesbroughនិង Wolfsburg

Nmecha ក៏ធ្លាប់បានរកគ្រាប់បាល់សម្រាប់ជ័យជម្នះរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់អាយុក្រោម១៩ឆ្នាំក្នុងវគ្គផ្តាច់ព្រ័ត្រ European Championship កាលពីឆ្នាំ២០១៧ ទល់នឹងព័រទុយហ្គាល់ផងដែរ

ចំណែកក្រុមជម្រើសជាតិព័រទុយហ្គាល់ទៅវគ្គផ្តាច់ព្រ័ត្រនៅឆ្នាំនេះរួមមានការយកឈ្នះអង់គ្លេស ២-០ កាលពីខែមីនា។ ក្រុមរបស់លោក Rui Jorge បានផ្តួលក្រុមម្ចាស់ការពារតំណែងជើងឯកអេស្ប៉ាញក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប៉ុន្តែពួកគេបានប៉ុនប៉ងលើកពានយូរ៉ូ U21 នេះជាលើកទី២ ៕ដោយ៖ ភារៈ

 


ចែករំលែក៖