ព័ត៌មានទាន់ហេតុការណ៍៖

ដំណឹងល្អអ្នកខេត្តស្វាយរៀង! រដ្ឋបាលខេត្តស្វាយរៀង ប្រកាសអ្នកជាសះស្បើយជំងឺកូវីដ-១៩ ចំនួន ៩៩នាក់ និងរកឃើញអ្នកពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ដំណឹងល្អអ្នកខេត្តស្វាយរៀង! រដ្ឋបាលខេត្តស្វាយរៀង ប្រកាសអ្នកជាសះស្បើយជំងឺកូវីដ-១៩ ចំនួន ៩៩នាក់ និងរកឃើញអ្នកពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤៣នាក់ តាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១។
រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងសាធារណជនទាំងអស់មេត្តាជ្រាបថា
នៅក្នុងខេត្តស្វាយរៀងកន្លងមកបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ១០៨៧នាក់ ស្រី ៦៣៩នាក់ ករណីជាសះស្បើយចំនួន ៦០៣នាក់ ស្រី ៣១២នាក់ ករណីកំពុងសម្រាកព្យាបាលចំនួន ៤៧៦នាក់ ស្រី ៣២៥នាក់ និងករណីស្លាប់ចំនួន ០៧នាក់ ស្រី ០២នាក់ ។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចេញថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ រកឃើញករណីវិជ្ជមានកូវីដ-១៩ ក្នុងខេត្តស្វាយរៀង ចំនួន ៤៣នាក់ ស្រី ២៣នាក់ ករណីជាសះស្បើយចំនួន ៩៩នាក់ ស្រី ៥៩នាក់និងករណីស្លាប់ថ្មី ចំនួន ០១នាក់ ភេទប្រុស ៖
រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ និងទីតាំង ខាងលើ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាព ។ ប្រសិនបើមានអាការខុសប្រក្រតី ដូចជា ក្តៅខ្លួន , ក្អក, កណ្ដាស់ , ឈឺបំពង់ក, ពិបាកដកដង្ហើម សូមផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ ទៅយកវត្ថុវិភាគសំណាកនៅក្នុងមូលដ្ឋានរបស់ខ្លួន ឬទំនាក់ទំនងមកកាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តលេខទូរស័ព្ទ ០៩៧ ៣៣៨ ៨៧៧៧ ឬទំនាក់ទំនងមកកាន់ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺ កូវីដ-១៩ ខេត្ត លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ / ០៤៤ ៧១២ ៥២២ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការទប់ស្កាត់ ការពារជំងឺកូវីដ-១៩«៣ ការពារ ៣ កុំ» ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច តេជោ នាយករដ្ឋមន្ត្រី ៕

ដោយ៖ សិលា


ចែករំលែក៖