ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសទីមួយនៅលើពិភពលោកបានប្រកាសបញ្ចប់ការឆ្លងកូវីដ-១៩

ចែករំលែក៖

ស្ថានភាពកូវីដ-១៩នៅក្នុងប្រទេសន័រវេស ចំនួនអ្នកឆ្លងនិងអ្នកស្លាប់ក្នុងប្រទេសនេះបានថយចុះខ្លាំង ហើយការចាក់វ៉ាក់សាំងទទួលបានជោគជ័យទាំងស្រុង ។ លោកវេជ្ជបណ្ឌិត Preben Aavitsland ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ-១៩ បានបញ្ជាក់ថា កូវីដ-១៩ មិនមែនជាបញ្ហាប្រឈមក្នុងប្រទេសនេះឡើយ។

សារព័ត៌មាន Financial Times នៅថ្ងៃទី៧ខែមិថុនាបានដកស្រង់សម្តីលោកវេជ្ជបណ្ឌិត Preben Aavitsland ដែលបានបញ្ជាក់ថា ជំងឺកូវីដ-១៩ បានឆ្លងផុតហើយ ។
លោកបន្តទៀតថា «នៅក្នុងប្រទេសន័រវេសខ្ញុំសូមបញ្ជាក់ថាកូវីដ-១៩ ឈានដល់ទីបញ្ចប់ហើយ។ យើងចាប់ផ្តើមត្រៀមលក្ខណៈសម្រាប់ពេលវេលាដែលមិនមានកូវីដ-១៩» ។ លោក Preben Aavitsland បញ្ជាក់ទៀតថា ចំនួនអ្នកឆ្លងកូវីដ-១៩ ហើយចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបានថយចុះយ៉ាងខ្លាំង ដោយសារតែពលរដ្ឋបានចាក់វ៉ាក់សាំងគ្រប់គ្រាន់។
លោក Preben Aavitsland បានប្រៀបធៀបកូវីដ-១៩ ជាមួយភ្លើងឆេះព្រៃ ដោយលោកបន្តទៀតថា «ក្នុងនាមជាស្នងការប៉ូលិស ខ្ញុំអាចនិយាយបានថា ភ្លើងឆេះព្រៃត្រូវបានពន្លត់ ដូច្នេះការគំរាមកំហែងដល់ពលរដ្ឋនិងផ្ទះសម្បែងមិនមានទៀតឡើយ »។ បច្ចុប្បន្នចំនួនអ្នកស្លាប់ដោយកូវីដ-១៩ក្នុងប្រទេស
ន័រវេសមានទាបជាងប្រទេសជិតខាង ដូចជា ស៊ុយអែត ដាណឺម៉ាក … ៕ដោយ៖ធីរីណា

រូបភាព៖ Reuters 


ចែករំលែក៖