ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ សម្រេចបិទខ្ទប់ភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ បន្ទាប់ពីរកឃើញករណីកូវីដ-១៩ លើស្រ្តីម្នាក់អាយុ៤៤ឆ្នាំ កាលពីយប់ថ្ងៃទី០៧ខែមិថុនា ឆ្នាំ២០២១ ។
សម្រេច ៖ ប្រការ១.. ត្រូវបានបិទខ្ទប់ភូមិក្រាំងដូង ជាបណ្តោះអាសន្ន ស្ថិតនៅក្នុងឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ជាទីតាំងដែលពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដោយគិតចាប់ពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងសារជាថ្មី។
ប្រការ២៖ បទបញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយពីសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
ប្រការ៣៖ នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងព្រះវិហារ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត អភិបាលស្រុកត្បែងមានជ័យ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវអនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ៖ សិលា