ព័ត៌មានទាន់ហេតុការណ៍៖

Ramo Resort ដែលមានទីតាំងស្ថិតនៅផ្លូវទឹកឈូ ក្រុងកំពត ​មិនមែន ​✅ Bambo Resort នោះ ករណីមានអ្នកជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តកំពត៖ នៅព្រលប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, 📣 អ្នកខេត្តកំពត និងអ្នកទៅលេងខេត្តកំពត សូមជ្រាប!! អ្នកជំងឺ និងមិត្តភក្ដិរបស់គាត់មួយក្រុម បានទៅស្នាក់នៅ Ramo Resort ដែលមានទីតាំងស្ថិតនៅផ្លូវទឹកឈូ ក្រុងកំពត ​មិនមែន ​✅ Bambo Resort នោះទេក្រោយពីធ្វើការសាកសួរអ្នកជំងឺ ​និងអ្នកដែលបានទៅជាមួយអ្នកជំងឺទាំងអស់រួចមកនៅល្ងាចនេះ។

អ្នកជំងឺបានទៅស្នាក់នៅ នៅថ្ងៃទី ០១ ខែមិថុនា (Check-In ប្រហែលជាម៉ោងជាង 7pm) ដល់ថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២១។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

ដោយ៖ សិលា


ចែករំលែក៖