ព័ត៌មានទាន់ហេតុការណ៍៖

គេហទំព័រធំៗជាច្រើនជុំវិញពិភពលោកកំពុងតែមានភាពរអាក់រអួល

ចែករំលែក៖

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការជាតិបានបញ្ជាក់ឲ្យដឹងថា, បើតាមការផ្សព្វផ្សាយនៅក្នុងគេហទំព័រ Fastly បានបង្ហាញថា គេហទំព័រធំៗជាច្រើន មានដូចជា Reddit, Spotify, Twitch, gov.uk, Hulu, HBO Max, Quora, PayPal, Vimeo, Shopify, CNN, The Guardian, The New York Times, BBC News, Bloomberg និង Financial Times sites កំពុងតែមានភាពរអាក់រអួលដោយសារតែ បញ្ហាមួយចំនួនជាមួយនឹងប្រព័ន្ធ CDN របស់មេកុំព្យូទ័រ (server) នៅក្រុមហ៊ុន Fastly ហើយបច្ចុប្បន្នក្រុមហ៊ុនកំពុងតែធ្វើការស្រាវជ្រាវនិងកែសម្រួល។

គួរបញ្ជាក់ដែរថា គេហទំព័ររបស់ក្រុមហ៊ុន Apple គឺមិនមានការប៉ះពាល់ទេ នេះបើតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុន។ សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងបញ្ហានេះ៕

ដោយ៖ សិលា


ចែករំលែក៖