ខេត្តកំពត៖ នៅយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពត សូមគោរពជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា ពាក់ព័ន្ធការស្លាប់របស់អ្នកជំងឺ កូវីដ-១៩ ចំនួន២នាក់ ក្នុងខេត្តកំពត នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរស្រុកកំពង់ត្រាច បានចាត់ចែងរៀបចំ មេន សម្រាប់បូជាសពបានត្រឹមត្រូវតាមព្រះពុទ្ធសាសនា និងវិធានការសុខាភិបាល នៅទីកន្លែងឆ្ងាយពីប្រជាពលរដ្ឋ ដោយមិនបានទុកសាកសពប្លុងចោល ដូចសារព័ត៌មានមួយចំនួនចុះផ្សាយខុសពីការពិតឡើយ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ៕
ដោយ ៖ សិលា