ខេត្តកំពង់ចាម ៖ កាលពីវេលាម៉ោង១៦ និង៣០នាទីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១កម្លាំងនគរបាលខេត្តកំពង់ចាមសហការជាមួយកម្លាំងនៃអធិការដ្ឋានស្រុកបាធាយ និងកម្លាំងអធិការដ្ឋានស្រុកជើងព្រៃបានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យប្រុសស្រី៦នាក់នៅចំណុចរោងជួសជុលរថយន្ត ស្ថិតក្នុងភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង៦នាក់ខាងលើមាន៖
១.ឈ្មោះ ផែន បញ្ញា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត រស់នៅភូមិតាំងក្រាំង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ។
២.ឈ្មោះ ខេង ណារ័ត្ន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិភ្នំដិល ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។
៣.ឈ្មោះ លឹម ចំណាន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
៤.ឈ្មោះ ស៊ុន ណាវី ភេទប្រុស អាយុ ២៤ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិតាបែក ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។
៥.ឈ្មោះ សយ សុគន្ធា ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិតាបែក ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។
៦.ឈ្មោះ បឿន វ៉ាន់នី ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិតាបែក ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។
ក្រោយពីធ្វើការឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖
ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន១១កញ្ចប់(ធំ៤កញ្ចប់), ជញ្ជីងអេឡិចត្រូនិកចំនួន១គ្រឿង, ម៉ូតូចំនួន១គ្រឿង, ទូរស័ព្ទដៃចំនួន៧គ្រឿង និងឧបករណ៍សម្រាប់សេពគ្រឿងញៀនចំនួនមួយសម្រាប់ ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញនាំមកការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់វិធានការតាមនីតិវិធី៕
ដោយ៖ ស សម