ភាពរំជើបរំជួលកំពុងកសាងកេរ្តិ៍ឈ្មោះមុនការចាប់ផ្តើមនៃយូរ៉ូ២០២០នៅរាត្រីថ្ងៃសុក្រខាងមុខនេះ ដោយមានកីឡាករវ័យក្មេងទាំង៥រូបមក៥សញ្ជាតិផ្សេងគ្នានឹងបង្ហាញទម្រង់លេងនៅឆ្នាំនេះហើយ។
កីឡាករវ័យក្មេងទាំង៥រូបដែលកំពុងបង្ហាញទម្រង់លេងយ៉ាងល្អនៅក្នុងក្លិប នឹងត្រូវបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិរៀងៗខ្លួននៅក្នុងការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប(យូរ៉ូ)។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានMARCA បានបង្ហាញមុខតារាវ័យក្មេងទាំង៥រូបដែលត្រៀមបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ខាងលើនេះ៖
១–Pedri៖
កីឡាករ Pedri បានផ្ទុះការចាប់អារម្មណ៍នៅក្នុងរដូវកាលដំបូងដ៏អស្ចារ្យនៅឯក្លិប Barcelona កាលពីរដូវកាលមុន។ ជាមួយនឹងទម្រង់លេងដែលមិនគួរឱ្យជឿ និងការយល់ដឹងពីការចូលជម្រើសជាតិបានធ្វើឱ្យរូបគេមានភាពរឹងមាំនៅឯទឹកដី Camp Nou និងជាកីឡាករសម្រាប់ក្រុមអេស្ប៉ាញ ខណៈដែលកីឡាកររូបនេះមើលទៅធ្វើត្រាប់តាមវីរបុរសរបស់គាត់គឺ Andres Iniesta ដោយដឹកនាំប្រទេសអេស្ប៉ាញឱ្យមានកេរ្តិ៍ឈ្មោះនៅក្នុងព្រឹត្តិការណ៍យូរ៉ូ។
២–Jude Bellingham៖
ខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសវ័យ១៧ឆ្នាំរូបនេះកំពុងតែសម្លឹងរកការបង្កើតរដូវកាលដ៏អស្ចារ្យរបស់ខ្លួននៅឯក្លិប Borussia Dortmund ក្នុងព្រឹត្តិការណ៍ European Championship។ ទោះបីជាគ្មានបទពិសោធអន្ដរជាតិរបស់កីឡាករវ័យ១៧ឆ្នាំរូបនេះក៏ដោយក៏គាត់កំពុងតែព្រួយបារម្ភអំពីសុខភាពរបស់កីឡាករ Jordan Henderson ដែលអាចនឹងជំនួសកីឡាកររូបនេះជាមួយនឹងការលេងរបស់គាត់ក្នុងជ័យជម្នះ ១-០ របស់អង់គ្លេសលើប្រទេសអូទ្រីស។
៣–Federico Chiesa៖
តារាបាល់ទាត់របស់ក្លិបសេះបង្កង់ Juventus រូបនេះបានរះចាំងចែងនៅក្រុមកាលពីរដូវកាលមុនដោយរកបាន១៣គ្រាប់ និងបញ្ជូនបាល់បាន១០លើក ខណៈដែលរូបគេបានបង្កើតខ្លួនជាខ្សែប្រយុទ្ធវ័យក្មេងឆ្នើមម្នាក់នៅអឺរ៉ុប។ កីឡាកររូបនេះបានធ្វើឱ្យខ្លួនគាត់ផ្ទាល់ក្នុងក្រុមអ៊ីតាលី ដែលដឹកនាំដោយលោក Roberto Mancini បានសម្លឹងមើលពីទម្រង់លេងដ៏ល្អដើម្បីបន្តទទួលយកការលេងឲ្យប្រទេសរបស់គាត់នៅរដូវក្តៅនេះ។
៤–Ryan Gravenberch៖
ចាប់តាំងពីក្លាយជាកីឡាករក្មេងជាងគេក្នុងប្រវត្តិសាស្រ្តក្លិប Ajax ដើម្បីបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមដំបូងនៅអាយុ១៦ឆ្នាំក្នុងឆ្នាំ២០១៨ កីឡាករ Ryan Gravenberch បានបង្ហាញទម្រង់លេងកាន់តែល្អសម្រាប់ក្លិបនិងប្រទេស។ Gravenberch ដែលមានឋានៈល្អបំផុតគឺពាក់អាវលេខ១០ទទួលបានការពិនិត្យឡើងវិញបន្ថែមទៀតនៅពេលដែលគាត់បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងក្រុម Ajax ដែលបានឈ្នះពានរង្វាន់លីកកំពូលហុល្លង់Eredivisie កាលពីរដូវកាលមុន ហើយគាត់នឹងស្វែងរកការចាប់អារម្មណ៍ម្តងទៀតនៅរដូវក្តៅនេះ។
៥–Adam Hlozek៖
កីឡាករ Adam Hlozek បានឈានដល់ការបង្ហាញខ្លួនលើឆាកបាល់ទាត់អឺរ៉ុបបន្ទាប់ពីបានបង្ហាញទម្រង់លេងនៅក្រុម Sparta Prague កាលពីរដូវកាលមុន។ ដោយរកបាន១៥គ្រាប់ក្នុងការបង្ហាញខ្លួន ១៩ដងនៅលីកកំពូលឆេកFortuna Liga គាត់បានចូលលេងឲ្យសាធារណរដ្ឋឆេកជាមួយនឹងការប្រៀបដូចកីឡាករដែលគេចូលចិត្តគឺ Tomas Rosicky និង Pavel Nevded ។ Adam Hlozek នឹងបង្ហាញទម្រង់លេងរបស់គាត់នៅក្នុងការប្រកួតនៅពហុកីឡដ្ឋាន Wembley ពេលជួបជាមួយអង់គ្លេសនៅថ្ងៃទី ២២ ខែមិថុនាខាងមុខនេះ ៕ដោយ៖ ភារៈ
ដោយ៖ ភារៈ