ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចនគរបាលការពារព្រំដែនស្រុកម៉ាឡៃ បានឃាត់ពលករ ចំនួន១៥នាក់ក្នុងនោះស្រី៨នាក់កុមារ២នាក់រួមទាំង អ្នកនាំផ្លូវចំនួន១នាក់ ក្នុងករណីលួចឆ្លងដែនទៅប្រទេសថៃខុសច្បាប់នៅព្រឹកថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២១នេះ។
សមត្ថកិច្ចនគរបាលស្រុកម៉ាឡៃបានឲ្យដឹងថា អ្នកនាំផ្លូវពលករឆ្លងដែនខុសច្បាប់នោះមានឈ្មោះ យើន ណារ៉ុង ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិសង្កែឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ចំណែកពលករមានចំនួនទាំងអស់ ១៥នាក់មកពីខេត្តចំនួន ៤គឺ៖
១. ខេត្តបាត់ដំបង ចំនួន៨នាក់
២.ខេត្ត កំពង់ធំ ចំនួន៤នាក់
៣. ខេត្តព្រៃវែងចំនួន២នាក់
៤.ខេត្តបន្ទាយមានជ័យ ចំនួន១នាក់
ក្រោយពីបានឃាត់ខ្លួនសួរនាំរួចកម្លាំងបានប្រគល់ពលករខ្មែរ១៥នាក់និងអ្នកនាំផ្លូវរូបនេះជូនអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីសួរនាំបន្តតាមនីតិវិធី។
ពលករខ្មែរទាំង ១៥នាក់ត្រូវបានបញ្ជូនទៅ ធ្វើចត្តាឡីស័កចំណែកអ្នកនាំផ្លូវត្រូវបានធ្វើកិច្ចសន្យា ដើម្បីបញ្ឈប់នូវការនាំពលករឆ្លងដែននិងបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័កផងដែរ ៕
ដោយ ៖ ប្រាថ្នា