ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុត​! តុលាការ​សម្រេចឃុំខ្លួនបុរសជាប្តីដែលជះទឹកអាស៊ីតលេីប្រពន្ធរងរបួសធ្ងន់​ ក្រោយពីសុំប្រពន្ធរួមរស់វិញតែប្រពន្ធមិនព្រម

ចែករំលែក៖

ភ្នំពេញ​៖​ ទីបំផុត​ចៅក្រម​សាលាដំបូងរាជធានីភ្នំពេញ​ បានសម្រេច​ចេញ​ដីកាឃុំខ្លួនបុរសជាជនដៃដល់ដែលត្រូវជាប្តីរបស់ស្ត្រីរងគ្រោះ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ពីបទប៉ុនប៉ងមនុស្សឃាតគិតទុកជាមុន​​ ក្រោយពីរកឃើញថាជនសង្ស័យបានជាប់ពាក់ព័ន្ធនឹងការជះទឹកអាស៊ីត​ដាក់លើអតីតប្រពន្ធបណ្តាលឱ្យរងរបួសធ្ងន់កាលពី១ឆ្នាំមុន។

  ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ខណ្ឌពោធិ៍សែនជ័យ​ បានឱ្យដឹងថា​ ជនជាប់ចោទ​ឈ្មោះ ហេង ចាន់ឌី អាយុ៤៣ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិខាងលើត្រូវចាប់ខ្លួនពីបទ (ប៉ុនប៉ងមនុស្សឃាត )។ ចំណែកអតីតស្រ្តីជាប្រពន្ធដែល​គ្រោះឈ្មោះ លី រ៉ានី អាយុ៥០ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះជួលក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

  របាយការណ៍​ដដែល​បន្តថា​ ជនសង្ស័យ និងស្រ្តីរងគ្រោះបានយកគ្នាជាប្ដីប្រពន្ធពុំបានរៀបការ ឬសែនព្រេននោះឡើយ ក្រោយពីរស់នៅជាមួយគ្នាមួយរយៈមកជនសង្ស័យបានបែកចិត្តទៅមានស្រីថ្មីម្នាក់ទៀត និងបានទៅរស់នៅជាមួយស្រីថ្មីនោះអស់រយៈពេល៥ឆ្នាំ រហូតមកដល់ឆ្នាំ២០២០ទើបវិលត្រឡប់ទៅរកជនរងគ្រោះនិងសុំអង្វរត្រូវរ៉ូវគ្នាវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេលនោះជនរងគ្រោះមិនព្រមឡើយដែលជាហេតុធ្វើឲ្យជននេះខឹង។ លុះមកដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ២២ៈ១៥នាទីយប់ ខណៈដែលជនរងគ្រោះកំពុងដើរចេញពីធ្វើការទៅជិតដល់ផ្ទះជួលក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ជនសង្ស័យក៏បានយកទឹកអាស៊ីតទៅជះលើមុខស្ត្រីរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ។ ពេលនោះជនរងគ្រោះ​បានស្រែកឲ្យអ្នកជិតខាងជួយដែរ ប៉ុន្តែជនសង្ស័យបានដណ្ដើមយកទូរស័ព្ទរួចរត់គេចខ្លួនបាត់ទៅ។

  ប្រភពដដែល​បន្ថែមទៀតថា​ ក្រោយ​

កេីត​ហេតុ​​ ស្រ្តីរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់ ភ្លាមៗ ហើយពុំបានដាក់ពាក្យបណ្ដឹងនោះទេ ព្រោះតែគាត់រងរបួសធ្ងន់ពេក ប៉ុន្តែនគរបាលប៉ុស្តិ៍ចោមចៅទី១ និងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានចុះធ្វើការស្រាវជ្រាវលើរឿងនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លុះមកដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ទើបលេចមុខជនសង្ស័យខាងលើកំពុងធ្វើចត្តាឡីស័កនៅភូមិ២ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក៏បានរាយការណ៍ជូនកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឲ្យចុះទៅសហការជាមួយកម្លាំងនគរបាលស្រុកក្រូចឆ្មារចាប់ខ្លួនជនសង្ស័យនៅថ្ងៃទី៥ ខែមិថុនាកន្លងទៅនេះ​។ 

  ក្រោយពីធ្វេីការឃាត់ខ្លួនជនដៃដល់​និងស្តាប់ចម្លេីយសារភាព​រួចមក នៅរសៀល​ថ្ងៃ​ទី​៧​ ខែមិថុនា​ ឆ្នាំ​២០២១​ សមត្ថកិច្ចបានបញ្ជូនជនដៃដល់ទៅកាន់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក​ ច្រឹង ខ្មៅ ដោយចោទពីបទមនុស្សឃាតគិតទុកជាមុន​ និងចៅក្រមបានសម្រេចឃុំខ្លួនជនត្រូវចោទដាក់​ពន្ធនាគារ​ព្រៃ​ស​បណ្តោះអាសន្ន៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖