ព័ត៌មានទាន់ហេតុការណ៍៖

លោក Bruno Lage ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីក្លិប Wolves

ចែករំលែក៖

ក្លិប Wolves បានតែងតាំងអតីតគ្រូបង្វឹកក្រុម Benfica លោក Bruno Lage ធ្វើជាអ្នកចាត់ការថ្មីរបស់ពួកគេជាផ្លូវការហើយ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីរាត្រីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។

លោក Lage ធ្លាប់ជាជំនួយការរបស់លោក Carlos Carvalhal នៅក្លិបSheffield Wednesday និង Swansea មុនពេលចូលរួមជាមួយក្រុមBenfica ជាកន្លែងដែលគាត់បានឈ្នះពានរង្វាន់ព័រទុយហ្គាល់កាលពីឆ្នាំ២០១៩ ។

បុរសវ័យ៤៥ឆ្នាំរូបនេះទទួលជោគជ័យដោយបានជំនួសតំណែងមិត្តរួមជាតិព័រទុយហ្គាល់លោក Nuno Espirito Santo ដែលបានចាកចេញពីក្រុម Wolves នៅចុងបញ្ចប់នៃរដូវកាលនេះបន្ទាប់ពីចំណាយពេល៤ឆ្នាំនៅកីឡដ្ឋាន Molineux

លោក Nuno Espirito Santo ដែលបានទទួលបន្ទុកនៅ Wolves កាលពីឆ្នាំ2017 បានឈ្នះ Championship នៅក្នុងរដូវកាលដំបូងរបស់គាត់មុនពេលដឹកនាំក្លិបឱ្យទទួលបានចំណាត់ថ្នាក់ទី៧ ជាបន្តបន្ទាប់នៅក្នុងក្របខ័ណ្ឌ Premier League គាត់បានលាឈប់ពីខែមុនបន្ទាប់ពីក្លិបបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១៣បើទោះបីជាទើបតែចុះកុងត្រារយៈពេល៣ឆ្នាំដល់ឆ្នាំ២០២៣ ក្នុងខែកញ្ញា។

លោក Lage បានឈប់ធ្វើការចាប់តាំងពីចាកចេញពី Benfica កាលពីខែមិថុនាឆ្នាំមុនបន្ទាប់ពីទទួលបាន១៨ខែ។ គាត់បានកាន់កាប់ក្លិនេះនៅដើមខែមករា ឆ្នាំ២០១៩ ហើយក្រុមនេះបានបញ្ចប់រដូវកាលក្នុងនាមជាម្ចាស់ជើងឯកលីគកំពូលព័រទុយហ្គាល់។ ទោះយ៉ាងក្រោមការដឹកនាំរបស់លោកមិនល្អទេហើយលោក Lage ត្រូវបានបណ្តេញចេញនៅខែមិថុនាឆ្នាំ២០២០ ។

លោក Lage មិនដែលលេងបាល់ទាត់ប្រកបដោយវិជ្ជាជីវៈទេ ហើយបានចាប់ផ្តើមអាជីពជាគ្រូបង្វឹកនៅឯក្រុម Vitoria Setubal តាំងពីអាយុ២១ឆ្នាំក្នុងឆ្នាំ១៩៩៧ ។

លោក Lage បានផ្លាស់ទៅប្រទេសអង់គ្លេសជាលើកដំបូងក្នុងនាមជាជំនួយការរបស់លោក Carvalhal នៅក្លិប Sheffield Wednesday ក្នុងឆ្នាំ២០១៥ បន្ទាប់ពីគាត់ទៅ Swansea នៅខែធ្នូ ឆ្នាំ០១៧ មុនពេលគាត់ត្រលប់ទៅព័រទុយហ្គាល់នៅចុងបញ្ចប់នៃរដូវកាល២០១៧-២០១៨ ដើម្បីធ្វើជាគ្រូបង្វឹកក្រុម Benfica B

លោក Lage បាននិយាយថា ខ្ញុំសប្បាយចិត្តរំភើប និងមានមហិច្ឆតាធំក្នុងការធ្វើរឿងអស្ចារ្យសម្រាប់ក្លិបនេះ ខ្ញុំពិតជារីករាយណាស់ វាជាឱកាសដ៏ធំមួយ។ ខ្ញុំពិតជារីករាយណាស់ ព្រោះខ្ញុំបានវិលត្រឡប់មកប្រទេសនេះនិងធ្វើជាអ្នកគ្រប់គ្រងក្រុមធំ”។

លោកបន្តថា “ខ្ញុំចង់បង្កើតទម្រង់លេងល្អជាមួយអ្នកធ្វើការទាំងអស់នៃក្លិប។ ខ្ញុំបានព្យាយាមផ្សារភ្ជាប់ជាមួយគ្នាដើម្បីចាប់ផ្តើមកសាងរដូវកាលថ្មី។វាជាឱកាសដ៏ល្អមួយក្នុងការស្វែងយល់នូវអ្វីដែលលោក Nuno EspiritoSanto បានធ្វើក្នុងរយៈពេល៤ឆ្នាំ ហើយមហិច្ឆតារបស់ខ្ញុំគឺត្រូវបន្ត និងកែលំអអ្វីដែលគាត់បានធ្វើ” ៕

ដោយ៖ ភារៈ


ចែករំលែក៖