ព័ត៌មានទាន់ហេតុការណ៍៖

ហាងលក់គ្រឿងអេឡិចត្រូនិច NOJIMA ដែលមានទីតាំងស្ថិតនៅជាន់ទី១ នៃ ផ្សារទំនើប AEON ១ មានអ្នកជំងឺកូវីដ-១៩​​ រួមជាមួយគ្រួសារ បានចូលទៅទិញសម្ភារ នៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ ហាងលក់គ្រឿងអេឡិចត្រូនិច NOJIMA ដែលមានទីតាំងស្ថិតនៅជាន់ទី១ នៃ ផ្សារទំនើប AEON ១ មានអ្នកជំងឺកូវីដ-១៩​​ រួមជាមួយគ្រួសារ បានចូលទៅទិញសម្ភារនៅទីតាំងខាងលើនេះ ។ បើយោងតាមអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ 🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ​ ដែលបានទៅ ហាងលក់គ្រឿងអេឡិចត្រូនិច NOJIMA ដែលមានទីតាំងស្ថិតនៅជាន់ទី១ នៃ ផ្សារទំនើប AEON ១ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១៧៖៥០នាទី ដល់ ១៩៖៣០នាទី។

មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩​​ រួមជាមួយគ្រួសារ បានចូលទៅទិញសម្ភារ នៅទីតាំងខាងលើនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

ដោយ៖ សិលា


ចែករំលែក៖