ខេត្តស្វាយរៀង៖ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានរៀបចំធ្វើពិធីប្រគល់-ទទួលមូលនិធិពីសប្បុរសជន អបអរខួបទី ១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២១ ក្រោមប្រធានបទ (ទាំងអស់គ្នា រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ) ក្រោមអធិបតីលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងសមាជិក សមាជិកា គណៈកម្មាធិការសាខា ។
នៅក្នុងពិធីប្រគល់ និង ទទួលមូលនិធិ លោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា បានមានប្រសាសន៍លើកឡើង ទោះបីជាទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា មិនបានប្រារព្វធ្វើ ២ ឆ្នាំជាប់គ្នា ដោយសារតែការ រាតត្បាតជាសកលនៃជំងឺកូវីដ-១៩ បណ្តាលឲ្យជួបផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចនៅលើពិភពលោក ក៏ដូចនៅ ប្រទេសកម្ពុជាយើងផងដែរ ជាហេតុនាំឲ្យសាខកាកបាទក្រហមកម្ពុជាខេត្តនីមួយៗ ប្រើប្រាស់សេចក្តីប្រកាស ព័ត៌មានរបស់កាកបាទក្រហមកម្ពុជា សម្រាប់ជាមូលដ្ឋាននៃការរកមូលនិធិដែលត្រូវរៀបចំជាកម្មវិធីប្រគល់-ទទួលដោយ អនុវត្តវិធានការ ៣ ការពារ ៣ កុំ និង ២ ចូលរួមផ្សព្វផ្សាយនាមសប្បុរសជន និងធ្វើលិខិត ឬបណ្ណថ្លែងអំណរគុណជូន សប្បុរសជន ទាន់ពេលវេលា ។
សូមបញ្ជាក់ថាមូលនិធិដែលបានប្រគល់ជូនសាខានាថ្ងៃនេះរួមមាន៖
លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរ សុខាភិបាល និងសហការី ថវិកាចំនួន៥ លានរៀល លោកស្រី ឥន ណាគ្រី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងសហការី ថវិកាចំនួន៥ សែន រៀល លោកសេង សីលា អភិបាលរងខេត្ត និងលោកស្រី ៥ សែនរៀល លោក សុខ រស់ អភិបាល រងខេត្ត និងលោកស្រី ៣ សែនរៀល ។
បន្ទាប់មកលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា បាន ប្រគល់មូលនិធិដែលទទួលបានពី លោក លោកស្រីជា សប្បុរសជន ប្រគល់ជូនលោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា ដែលមានរាយនាមដូចខាងក្រោម៖ លោកស្រី ម៉ែន ភក្តី ហុកឡងឌី ២.០០០ ដុល្លារ នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាកររង កងយោធពលខេរភូមិន្ទ និងលោកស្រី ហៅ ស៊ីមន ២.០០០ ដុល្លារ លោក ឧត្តមសេនីយ៍ឯកបណ្ឌិត យឿង សុខុន មេបញ្ជាការ ភូមិភាគ ៣ និងលោកស្រី ៤ លានរៀល លោកស្រី ឆឹង ណេង ៥០០ ដុល្លារ លោក ម៉ែន សុផុន និង លោកស្រី ១ លានរៀល លោកស្រីឧត្តមសេនីយ៍ឯក លឹម ម៉ារីណា ២៥០ ដុល្លារ ផងដែរ ៕
ដោយ៖ យឹម សុថាន