ព័ត៌មានទាន់ហេតុការណ៍៖

បើកដំណើរការតូបលក់ដូរនៅទីប្រជុំជនផ្សារដូនស ស្រុកស្វាយជ្រំឡើងវិញបន្ទាប់ពីមានការបិទមួយរយៈ

ចែករំលែក៖

ខេត្តស្វាយរៀង៖ តូបលក់ដូរនៅទីប្រជុំជនផ្សារដូនស ស្រុកស្វាយជ្រំ បានបើកដំណើរការឡើងវិញហើយនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលស្រុកស្វាយជ្រំ។

  សូមរំលឹកឡើងវិញថា តូបលក់ដូរនៅទីប្រជុំជនផ្សារដូនស ត្រូវបានផ្អាកជាបណ្តោះអាសន្នអស់រយ:ពេល១៨ថ្ងៃ ដោយសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១កន្លងទៅ បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ នៅទីប្រជុំជនផ្សារនេះ ។

   តាមចុះស្រាវជ្រាវរុករកដោយយកចិត្តទុកដាក់របស់ក្រុមការងារគឺរកឃើញអ្នកមានការពាក់ព័ន្ធផ្ទាល់ និងប្រយោល ១៧១នាក់ ក្នុងនោះអ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន១៨នាក់ ហើយបច្ចុប្បន្នបានជាសះស្បើយ៦នាក់ កំពុងសម្រាកព្យាបាល១១នាក់ និងបានស្លាប់បាត់បង់ជីវិត១នាក់។

  រដ្ឋបាលស្រុកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តចូលរួមអនុវត្តវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺ ” ៣ការពារ ៣កុំ” ជាប់ជាប្រចាំ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖