ព័ត៌មានទាន់ហេតុការណ៍៖

គង់ ចាន់ស្រីមុំ ផ្ទុះកំហឹងចេញមកពន្លះនារីលក់តាមអនឡាញនៅប៉ោយប៉ែតម្នាក់

ចែករំលែក៖

      ភ្នំពេញ៖ ជាលើកដំបូងហើយដែលគេបានឃើញតារាសម្តែង គង់ ចាន់ស្រីមុំ មានប្រតិកម្មខ្លាំងៗចេញមុខពន្លះស្ត្រីលក់ទំនិញតាមអនឡាញម្នាក់ ព្រោះតែខឹងសម្បានឹងស្ត្រីម្នាក់នោះដែលខិតខំបង្ខូចកិត្តិយសនិងផលិតផលហាងរបស់នាង យីហោ ម៉ូម៉ូ រហូតនាងប្រើប្រាស់ពាក្យធ្ងន់ៗគ្រោតគ្រាតទៅកាន់ស្ត្រីម្នាក់នោះទាំងយប់។ 

  ចេញមុខការLive វីដេអូទាំងប្រើប្រាស់ពាក្យធ្ងន់ៗដែលមិនធ្លាប់ឃើញនាងគង់ ចាន់ស្រីមុំប្រើនេះបានលេចឡើងកាលពីរាត្រីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។ ពាក្យខួរក្បាលឆ្កែ គ្មានសតិ ត្រូវបានអ្នកនាងចាន់ស្រីមុំនិយាយទៅកាន់នារីម្នាក់ដែលបានព្យាយាមទំនាក់ទំនងទៅកាន់អតិថិជនរបស់នាង ដោយបានលើកឡើងថាផលិតផលឡេលាបក្លៀករបស់ហាងនាងចាន់ស្រីមុំមិនល្អប្រើប្រាស់នាំឲ្យប៉ះពាល់ដល់ស្បែកជាដើម។ នាងថា នារីនោះបានទាំងChat និង Comment ទៅស្ទើគ្រប់អតិថិជនរបស់នាងរួមទាំងបានប្រើប្រាស់រូបភាពបោកប្រាស់នៃការកើតសង្វាទៅបោកបញ្ឆោតអតិថិជននាង និងចោទប្រកាន់មកលើផលិតផលនាងជាដើម។  

ជាមួយគ្នានេះនាងបង្ហើបថា ក្រុមអ្នកបច្ចេកវិទ្យាបានស្វែងរកអត្តសញ្ញាណនារីម្នាក់នោះឃើញហើយគឺនាងជាអ្នកលក់ទំនិញតាមអនឡាញដូចគ្នា និងរស់នៅក្រុងប៉ោយប៉ែត។ នាងបង្ហើបដែរថា នារីនោះក៏ធ្លាប់មានទំនាក់ទំនងមកPage ហាងរបស់នាងដើម្បីស្នើសុំយកឡេទៅចែកចាយបន្ត ប៉ុន្តែហាងរបស់នាងគ្មានការបោះដុំឡើយគឺមានតែការលក់Brand Chay ប៉ុណ្ណោះ។ នាងថាជាការរកស៊ីមុខរបរដូចគ្នាដែលប្រកួតប្រជែងដោយមិនស្មោះត្រង់និងព្យាយាមបង្ខូចកិត្តិយសនាងនិងហាងរបស់នាង ហើយនាងបាននិងកំពុងសិក្សាលើផ្លូវច្បាប់ជាមួយមេធាវីដើម្បីចាត់ការទៅតាមផ្លូវច្បាប់ និងព្រលយឲ្យនាងរីនោះត្រៀមខ្លួនរកលុយសងប៉ះប៉ូវការខូចខាតរបស់នាងផងដែរ។ នាងថានេះគឺជាលើកដំបូងដែលនាងក្តៅចិត្ត និងចេញមុខLive វីដេអូ ដើម្បីពន្លះនារីម្នាក់នោះ ហើយសង្ឃឹមថាអ្នករកទទួលទានទាំងអស់នឹងធ្វើការប្រកួតប្រជែងដោយភាពស្មោះត្រង់៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖